Posts

Showing posts from September, 2017

លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានសម្តេច វិបុលសេនាភក្តី សាយ ឈុំ បញ្ចប់ដំណែងភ្លាមៗ ដោយសារតែ….

Image
រាជធានី​ភ្នំពេញ​: កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋស្តីទី​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានចេញ​ព្រះរាជក្រឹត្យ បញ្ចប់​តំណែង​លោក អះ​ម៉ាត់ យ៉ះ​យ៉ា​ ពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយ​មាន​ព្រះរាជក្រឹត្យ បញ្ចប់​តំណែង​ ​យោងតាម​សំណើរ​របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាប់​ពាក់ព័ន្ធ​និង​ករណី​ ស្ត្រី​ជំនួយការ​មេផ្ទះ​ ដែល​ទៅធ្វើ​ការ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​បាត់​ខ្លួន​រយៈពេល​១២​ឆ្នាំ​។ គួររំលឹកផងដែរថា ស្ត្រី​រងគ្រោះខាងលើ​ មានឈ្មោះ សុះ រទស់ អាយុ​២៨​ឆ្នាំ រស់នៅក្នុង​ខេត្តកំពង់ធំ បាន​ចាក​ចេញពី​ប្រទេស​ អា​រ៉ា​ប៊ី​សា​អូឌីត មកដល់​ប្រទេស​កម្ពុជា​វិញ ​នៅ​ចុងខែ​សីហា ឆ្នាំ​២០១៧ ។​ ​នាង​បាន​រសាត់អណ្ដែត​ អស់​រយៈពេល​១២​ឆ្នាំ ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត តាមរយៈ​ក្រុមហ៊ុន ​ជ្រើសរើស​ពលករ​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា តែ​ពេលនេះ ក្រុមហ៊ុន​របស់លោក អះម៉ាត់ យ៉ះយ៉ា បានបិទទ្វារ លែង​ដំណើរការ​ទៅហើយ ។​ ដោយឡែកថ្មីៗនេះ ក្រសួង​ការងារ​បានបញ្ជាក់ផងដែរថា ​ក្រុមហ៊ុន​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា គឺជាក្រុមហ៊ុន​ខុសច្បាប់ ៕​

សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកធ្វើចរាចរឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ​ដើម្បីធ្វើការជួសជុល ​

Image
សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកធ្វើចរាចរឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះតទៅ ដើម្បីធ្វើការជួសជុល ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖

អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពី​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី០៧ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមតំបន់មួយចំនួន

Image
រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពី​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចខាងក្រោម។  សូមអានខ្លឹមសារលម្អិតដូចខាងក្រោម ៖

សោកស្តាយក្រោយពីកាសែត ​ខេមបូឌាដេលី ​ប្រកាសបិទ​ទ្វារ

Image
កាលពីថ្ងៃទី៤កញ្ញា ក្លឹបអ្នកកាសែតកម្ពុជា បានសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្តែងការសោកស្តាយដែលកាសែត ខេមបូឌាដេលី (Cambodia Daily) បានប្រកាសបិទទ្វារឈប់ដំណើរការផ្សាយចាប់ពីពេលនេះតទៅ។ កាសែតជាភាសា អង់គ្លេសនិងខ្មែរមួយនេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារប្រកាសថាបានជំពាក់ថ្លៃពន្ធចំនួនជាង ៦ លានដុល្លារអាមេរិកនិងតម្រូវឲ្យបង់ពន្ធជូនរដ្ឋត្រឹមថ្ងៃទី៤កញ្ញានេះ។ ក្លឹបអ្នកកាសែតកម្ពុជាសូមអំពាវនាវដល់ម្ចាស់កាសែត ខេមបូឌាដេលី គួររកវិធីសម្រប សម្រួលជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីរកដំណោះស្រាយសមស្របមួយដែលអាច អនុញ្ញាតឲ្យកាសែតនេះដំណើរការឡើងវិញបាន។ ការប្រកាសបិទទ្វារដោយខ្លួនឯង របស់កាសែតខេមបូឌាដេលី ជាការបាត់បង់ប្រភពព័ត៌មានមួយសម្រាប់អ្នកអានរបស់ខ្លួន។ យ៉ាងណាក៏ដោយ ក្លឹបអ្នកកាសែតកម្ពុជាសង្ឃឹមថា ស្ថាប័នសារព័ត៌មានផ្សេងទៀតនឹង នៅតែបន្តការងាររបស់ខ្លួនស្របតាមវិជ្ជាជីវៈ និងការទទួលខុសត្រូវដើម្បីផ្តល់ព័ត៌មានដល់មហាជនទូទៅឲ្យបានទូលំទូលាយ។ ទន្ទឹមនឹងនេះ ក្លឹបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដល់ ស្ថាប័នសារព័ត៌មានទាំងអស់សូមយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការកើតមានបញ្ហាជាយថាហេតុណាមួយដោយការខ្វះចន្លោះខាងផ្លូវច្បាប់។

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

Image
រូបគំនូរប្រវត្តិសាស្ត្រជាច្រើនត្រូវបានលោក ព្រាប ចាន់ម៉ារ៉ា បង្ហាញនៅលើ Facebook របស់លោកដោយអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ពេលទទួលដំណឹងថា រូបគំនូរ និង ព្រះវិហារដ៏ចំណាស់ ក្នុងវត្តកំពង់ធំ ត្រូវបានគេវាយកំទេចរាបស្មើដល់ដី បាត់ទៅហើយ។ បើតាមប្រភពព័ត៌មានបានអោយដឹងថា វត្តកំពង់ធំ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 1633 ចំណែកឯព្រះវិហារ ត្រូវបានសាងសង់នៅក្នុងឆ្នាំ 1948 ខណៈពេលដែលគំនូរនៅលើជញ្ជាំងព្រះវិហារ ត្រូវបានគេគូរនៅក្នុងឆ្នាំ 1960 ពេលនេះត្រូវបានវាយកំទេចចោល ទោះបីធ្លាប់បានដាក់ជាបេតិកភណ្ឌជាតិ កាលពីឆ្នាំ 2007 យ៉ាងណាក្តី។ លោក ព្រាប ចាន់ម៉ារ៉ា បានរៀបរាប់នៅលើ Facebook លោកថា៖ “គំនូរជាប្រវត្តិសាស្ត្រនៅវត្តកំពង់ធំ គូរឆ្នាំ១៩៦០ មានរូបអ្នកដឹកនាំ​ល្បីៗ​លើលោកសម័យនោះ ដែលមានទំនាក់ទំនងជាមួយខ្មែរ ដូចជា ចិន, រុស្សី, អាមេរិក, ឥណ្ឌា, ឥណ្ឌូនេស៊ី, ភូមា… និងព្រះឆាយាលក្ខណ៍​ព្រះបរមរតនកោដ្ឋ។ល។ ដែលអ្នកស្រាវជ្រាវខ្មែរនិងបរទេស​ចាប់អារម្មណ៍​សិក្សា ត្រូវគេវាយកម្ទេចឲ្យវិនាសអន្តរាយ (ក្នុងព្រះវស្សា​និងក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧នេះ)”

មហាសែនរន្ធត់!! រថយន្តមួយគ្រឿង បានផ្ទុះលាន់ដូចជាបំផ្ទុះគ្រាប់បែក បណ្តាលឲ្យបំណែករាងកាយមនុស្សជាដុំៗ (មានវីដេអូ)

Image
បន្ទាយមានជ័យ៖ មានករណីដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តមួយគ្រឿង បានផ្ទុះលាន់ដូចជាបំផ្ទុះគ្រាប់បែក បណ្តាលឲ្យបំណែករាងកាយមនុស្ស និងរថយន្តខ្ទេចចេញគ្នា ដែលមានជាដុំតូចធំ​ រហូតមានមនុស្សប្រុស៣នាក់ស្លាប់យ៉ាងរន្ធត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃត្រង់ទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ម្តុំព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ រថយន្តដែលផ្ទុះខាងលើនេះ ជាប្រភេទរថយន្តម៉ាកនីសាន់ មួយបាំងកន្លះ បើកបរពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅបាត់ដំបង ហើយចំពោះមូលហេតុនៃការផ្ទុះខាងលើនេះ ផ្តើមចេញពីអ្វីនោះនៅមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងធ្វើការ។គេនៅមិនទាន់ដឹងទាន់ស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ ចំពោះមូលហេតុបណ្តាលឲ្យកើតមានករណីផ្ទុះរថយន្តនេះក៏នៅមិនទាន់ដឹងច្បាស់ដែរ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កនេះទំនងជាកែច្នៃបំពាក់ហ្គាស ហើយមានដឹងសារជាតិផ្ទុះ និងម៉ូតូ ហើយធ្វើដំណើរឆ្ពោះទៅភ្នំពេញ ទើបបណ្តាលឲ្យផ្ទុះបែកខ្ទេចយ៉ាងខ្លាំងបែបនេះ។ ពេលនេះសាច់ញាតិរបស់សាកសពកំពុងតែស្រែកទ្រហ៊ោយំសោកស្តាយ ជនរងគ្រោះ៕

ចប់ហើយពេលនេះដោយមានប្រត្តិកម្មខ្លាំងពីរដ្ឋមន្ត្រីពីររូបផង! ព្រះសង្ឃរាជវត្ត វាយកម្ទេច វត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ បេតភណ្ឌជាតិ ចោលទាំងយប់ អាចនឹងត្រូវផ្តន្ទាទោសជាទម្ងន់

Image
ថ្មីៗនេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ លោក ខៀវ កញ្ញារិទ្ទិ រដ្ឋមន្ត្រីក្រសួងព៌ត័មាន បានបង្ហោះសារ និងរូបភាព ២សន្លឹក ដោយលោកបានសរសេររៀបរាប់ថា៖ វត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ ត្រូវបានសាងសង់នៅឆ្នាំ ១៦៣៣ ឯព្រះវិហារសាងសង់ឆ្នាំ ១៩៤៨ ហើយដាក់ជាបេតភណ្ឌជាតិនៅឆ្នាំ ២០០៧ ។ វិហារនេះ មានរូបគំនូរបុរាណជាច្រើន ។ តែពេលនេះ ព្រះសង្ឃរាជវត្ត បានសំរេចអោយ​វាយចោលឥតស្តាយច្រណោះ។ ក្នុងនោះផងដែរក៏មានការលើកឡើងពីរដ្ឋមន្ត្រីមួយរូបទៀត គឺ លោក ជំទាវ ភឿង សក្ខណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បះ បាន Comment​​ ផងដែរថា៖ មន្ត្រីជំនាញទៅហាមឃាត់ពេលល្ងាច លោកថាអាត្មាដឹងហើយ ស្អែកឡើងទៅដល់ រាបដល់ដី លោកប្រឹងសម្រុកវាយចោលទាំងយប់ ។ មិនយល់ ត្រង់ថាអ្នកដែលគួរជាអ្នកថែរក្សា បែរទៅជាប្រឹងបំផ្លាញទៅវិញ ។ តើបានចំណេញអ្វី ពីការបំផ្លាញបេតិកភណ្ឌជាតិនេះ ក្រៅពីការឈឺចាប់សម្រាប់វប្បធម៌ខ្លួន? ដោយឡែកគណនីហ្វេសប៊ុកឈ្មោះ Deng Sambath ក៏បានចូលរួម Comment បន្ថែមដែរថា៖ គួរឲ្យសោកស្តាយណាស់ ដែលបេតិភណ្ឌជាតិមួយដ៏មានតម្លៃ ត្រូវបានបំផ្លាញ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពហើយ។ តើនេះមកពីភាពល្ងិតល្ងង់ ឬមកពីអ្វី? ឬមកពីយល់ថា ខ្លួនជាសង្ឈ ចង់ធ្វើអ្វីស្រេចតែអពើចិត្តក្