ចប់ហើយពេលនេះដោយមានប្រត្តិកម្មខ្លាំងពីរដ្ឋមន្ត្រីពីររូបផង! ព្រះសង្ឃរាជវត្ត វាយកម្ទេច វត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ បេតភណ្ឌជាតិ ចោលទាំងយប់ អាចនឹងត្រូវផ្តន្ទាទោសជាទម្ងន់

ថ្មីៗនេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ លោក ខៀវ កញ្ញារិទ្ទិ រដ្ឋមន្ត្រីក្រសួងព៌ត័មាន បានបង្ហោះសារ និងរូបភាព ២សន្លឹក ដោយលោកបានសរសេររៀបរាប់ថា៖ វត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ ត្រូវបានសាងសង់នៅឆ្នាំ ១៦៣៣ ឯព្រះវិហារសាងសង់ឆ្នាំ ១៩៤៨ ហើយដាក់ជាបេតភណ្ឌជាតិនៅឆ្នាំ ២០០៧ ។ វិហារនេះ មានរូបគំនូរបុរាណជាច្រើន ។ តែពេលនេះ ព្រះសង្ឃរាជវត្ត បានសំរេចអោយ​វាយចោលឥតស្តាយច្រណោះ។
ក្នុងនោះផងដែរក៏មានការលើកឡើងពីរដ្ឋមន្ត្រីមួយរូបទៀត គឺ លោក ជំទាវ ភឿង សក្ខណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បះ បាន Comment​​ ផងដែរថា៖ មន្ត្រីជំនាញទៅហាមឃាត់ពេលល្ងាច លោកថាអាត្មាដឹងហើយ ស្អែកឡើងទៅដល់ រាបដល់ដី លោកប្រឹងសម្រុកវាយចោលទាំងយប់ ។ មិនយល់ ត្រង់ថាអ្នកដែលគួរជាអ្នកថែរក្សា បែរទៅជាប្រឹងបំផ្លាញទៅវិញ ។ តើបានចំណេញអ្វី ពីការបំផ្លាញបេតិកភណ្ឌជាតិនេះ ក្រៅពីការឈឺចាប់សម្រាប់វប្បធម៌ខ្លួន?

ដោយឡែកគណនីហ្វេសប៊ុកឈ្មោះ Deng Sambath ក៏បានចូលរួម Comment បន្ថែមដែរថា៖

គួរឲ្យសោកស្តាយណាស់ ដែលបេតិភណ្ឌជាតិមួយដ៏មានតម្លៃ ត្រូវបានបំផ្លាញ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពហើយ។ តើនេះមកពីភាពល្ងិតល្ងង់ ឬមកពីអ្វី? ឬមកពីយល់ថា ខ្លួនជាសង្ឈ ចង់ធ្វើអ្វីស្រេចតែអពើចិត្តក្នុងវត្ត ? គួរតែស្វែងយល់ពីច្បាប់ទំលាប់ខ្លះផង។ និងគួរតែមានវិធានការផ្លូវច្បាប់ដែរ។
រដ្ឋធម្មនុញ្ញ មាត្រា៦៩ ………….។ រដ្ឋមានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបុរាណ សិល្បៈបុរាណ និងកែលម្អរមណីយដ្ឋានប្រវត្តិសាស្រ្តឡើងវិញ។ មាត្រា៧០ បទល្មើសទាំងឡាយណា ដែលប៉ះពាល់ ឬទាក់ទងនឹងបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌសិល្បៈត្រូវផ្តន្ទាទោសជាទម្ងន់។ ច្បាប់ភូមិបាល មាត្រា១៥ បេតិកណ្ឌបុរាណវិទ្យា វប្បធម៌ និងប្រវត្តិសាស្រ្ត ត្រូវបានរាប់ចូលក្នុងសម្បត្តិសាធារណៈរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ។






Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

ធ្លាក់សពណ៌ត្នោត មានន័យដូចម្តេច? ស្ត្រីគ្រប់រូបគួរដឹងពីឥឡូវនេះ

ចៀសវាង ៧ចំណុចនេះពេលកក់សក់ បើមិនចង់អោយសក់ខូច