ចៀសវាង ៧ចំណុចនេះពេលកក់សក់ បើមិនចង់អោយសក់ខូច

សក់ស្រស់ស្អាត, ភ្លឺរលោង និងគ្មានអង្គែលើស្បែកក្បាល គឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ ប៉ុន្តែជារៀងរាល់ថ្ងៃស្ត្រីគ្រប់រូបតែងតែធ្វើឲ្យសក់ខូចដោយមិនដឹងខ្លួន ក៏ព្រោះតែការកក់សក់មិនបានត្រឹមត្រូវ, ការសម្ងួតសក់ និងការធ្វើម៉ូដសក់ជាដើម។ ដូច្នេះដើម្បីជៀសវាង បញ្ហាទាំងនេះ សូមចៀសវាងទង្វើមួយចំនួនដូចខាងក្រោម:

១. កុំកក់សក់ញឹកពេក



កុំព្យាយាមប្រើសាប៊ូកក់សក់ញឹកញាប់ពេក ព្រោះវាអាចបណ្តោលឲ្យស្ងួតស្បែកក្បាល។

២. ពេលកក់សក់កុំទុកយូរពេក



នៅពេលដែលកក់សក់កុំទុកសាប៊ូនៅលើក្បាលយូរពេក បើទោះបីជាអ្នកកក់សក់យូរៗម្តង ឬញឹកញាប់ក៏ដោយ។

៣. កុំអេះខ្លាំងពេក



ដើម្បីបង្កាការបាក់ និងជ្រុះសក់ សូមប្រើដៃអេះថ្នមៗនៅពេលកក់សក់។

៤. មិនត្រូវប្តូរប្រភេទសាប៊ូញឹកញាប់ទេ



ការប្រើសាប៊ូតែមួយប្រភេទត្រូវបានផ្តល់អនុសាសន៍ ប្រសើរជាងការផ្លាស់ប្តូរសាប៊ូថ្មីរៀងរាល់ខែ។

៥. មិនត្រូវលាងសម្អាតដោយប្រើទឹកដែលមានសីតុណ្ហភាពខ្ពស់



សូមកុំព្យាយាមប្រើទឹកដែលមានសីតុណ្ហភាពខ្ពស់ពេក អ្នកត្រូវប្រើទឹកក្តៅឧណ្ឌៗ ឬទឹកត្រជាក់នៅពេលដែលលាងសម្អាត ដើម្បីកុំឲ្យប៉ះពាល់ដល់ស្បែកក្បាល។

៦. កុំត្រដុសនៅពេលសក់សើម



ចៀសវាងការត្រដុស នៅពេលដែលសក់របស់អ្នកកំពុងតែសើម ព្រោះពេលនេះសក់ងាយនឹងផុយ ហើយឆាប់បាក់។

៧. កុំប្រើកន្លែងសម្ងួតសក់


ជំនួសឲ្យការប្រើកន្សែងមកជូតសម្ងួតសក់ដែលសើម សូមព្យាយាមរលាស់វាថ្នមៗ។ ធ្វើបែបនេះ ដើម្បីការពារកុំឲ្យខូចសក់៕








ប្រភព៖konpov.com

Comments

Popular posts from this blog

How to use Vsphere?

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?