សោកស្តាយក្រោយពីកាសែត ខេមបូឌាដេលី ប្រកាសបិទទ្វារ
កាលពីថ្ងៃទី៤កញ្ញា ក្លឹបអ្នកកាសែតកម្ពុជា បានសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្តែងការសោកស្តាយដែលកាសែត ខេមបូឌាដេលី (Cambodia Daily) បានប្រកាសបិទទ្វារឈប់ដំណើរការផ្សាយចាប់ពីពេលនេះតទៅ។ កាសែតជាភាសា អង់គ្លេសនិងខ្មែរមួយនេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារប្រកាសថាបានជំពាក់ថ្លៃពន្ធចំនួនជាង ៦ លានដុល្លារអាមេរិកនិងតម្រូវឲ្យបង់ពន្ធជូនរដ្ឋត្រឹមថ្ងៃទី៤កញ្ញានេះ។
ក្លឹបអ្នកកាសែតកម្ពុជាសូមអំពាវនាវដល់ម្ចាស់កាសែត ខេមបូឌាដេលី គួររកវិធីសម្រប សម្រួលជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីរកដំណោះស្រាយសមស្របមួយដែលអាច អនុញ្ញាតឲ្យកាសែតនេះដំណើរការឡើងវិញបាន។ ការប្រកាសបិទទ្វារដោយខ្លួនឯង របស់កាសែតខេមបូឌាដេលី ជាការបាត់បង់ប្រភពព័ត៌មានមួយសម្រាប់អ្នកអានរបស់ខ្លួន។
យ៉ាងណាក៏ដោយ ក្លឹបអ្នកកាសែតកម្ពុជាសង្ឃឹមថា ស្ថាប័នសារព័ត៌មានផ្សេងទៀតនឹង នៅតែបន្តការងាររបស់ខ្លួនស្របតាមវិជ្ជាជីវៈ និងការទទួលខុសត្រូវដើម្បីផ្តល់ព័ត៌មានដល់មហាជនទូទៅឲ្យបានទូលំទូលាយ។ ទន្ទឹមនឹងនេះ ក្លឹបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដល់ ស្ថាប័នសារព័ត៌មានទាំងអស់សូមយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការកើតមានបញ្ហាជាយថាហេតុណាមួយដោយការខ្វះចន្លោះខាងផ្លូវច្បាប់។
ក្លឹបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់សូមបំពេញការងាររបស់ខ្លួនដោយគោរពឲ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈដើម្បីចៀសវាងចំណាត់ការណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ចក្រោមហេតុផលនៃការប្រព្រឹត្តបទល្មើសផ្សេងៗ។

Comments
Post a Comment