ស្រីៗបើអាយុ ២៥ឆ្នាំហើយ មិនទាន់ធ្វើរឿងទាំងនេះបានទៀត មិនគប្បីនឹងខ្លួនឯងទេ
មកដល់ពេលនេះអ្នកអាយុប៉ុន្មានហើយ? ក្នុងអាយុប៉ុណ្ណឹងអ្នកបានធ្វើអីខ្លះហើយ? អ្នកមិនត្រូវខ្ជះខ្ជាយវ័យរបស់អ្នកទៅទាំងគ្មានអីសោះនោះទេ។ បើអ្នកឈានចូលដល់អាយុ ២៥ ឆ្នាំ ហើយអ្នកគួរតែប្រាប់ និងដាស់តឿនខ្លួននូវរឿងទាំងនេះ៖ 1. កុំឲ្យខ្លួនឯងនៅស្ងៀម ៖ ជាវ័យមួយដែលអ្នកត្រូវស្វែងរកសេចក្ដីសុខឲ្យខ្លួនឯង ហើយនឹងបំពេញនូវក្ដីស្រមៃដែលខ្លួនមាន ត្រូវធ្វើការងារមួយដែលអ្នកស្រឡាញ់បំផុត។ 2. បោះបង់ទំនាក់ទំនងស្នេហាណាដែលគ្មានភាពរីករាយ ៖ បើអ្នកទទួលបានអារម្មណ៍ដែលគ្មានក្ដីសុខពីស្នេហាអ្នកនោះទេ អ្នកគួរតែច្រានវាចោលទៅ។ ហេតុអ្វីអ្នកត្រូវឲ្យខ្លួនឯងរស់នៅក្នុងស្ថានភាពបែបនេះ? 3. ផ្ដោតសំខាន់លើការអភិវឌ្ឍខ្លួន ៖ ត្រូវសួរខ្លួនឯងថា តើមកដល់ពេលនេះអ្នកបានរីកចម្រើនអីខ្លះហើយ? កុំយកខ្លួនឯងទៅធៀបជាមួយអ្នកដទៃ តែត្រូវដឹងថាខ្លួនឯងរាល់ថ្ងៃធ្វើអ្វីបានខ្លះហើយឬនៅ ត្រូវហ្វឹកហាត់ខ្លួនឯងឲ្យមានការរីកចម្រើន ជាជាងគិតអាក្រក់ពីខ្លួនឯង។ 4. ប្រឈមនឹងបញ្ហា ដោយរីករាយ ៖ អាយុ...