ស្រីៗបើអាយុ ២៥ឆ្នាំហើយ មិនទាន់ធ្វើរឿងទាំងនេះបានទៀត មិនគប្បីនឹងខ្លួន​ឯងទេ


មក​ដល់​ពេល​នេះ​អ្នក​អាយុ​ប៉ុន្មាន​ហើយ?​ ក្នុង​អាយុ​ប៉ុណ្ណឹង​អ្នក​បាន​ធ្វើ​អី​ខ្លះ​ហើយ?​ អ្នក​មិន​ត្រូវ​ខ្ជះខ្ជាយ​វ័យ​របស់​អ្នក​ទៅ​ទាំង​គ្មាន​អី​សោះ​នោះ​ទេ។​ បើ​អ្នក​ឈាន​ចូល​ដល់​អាយុ​ ២៥​​ ឆ្នាំ​ ហើយ​អ្នក​គួរ​តែ​ប្រាប់​ និង​ដាស់​តឿន​ខ្លួន​នូវ​រឿង​ទាំង​នេះ៖
1. កុំ​ឲ្យ​ខ្លួន​ឯង​នៅ​ស្ងៀម​ ៖ជា​វ័យ​មួយ​ដែល​អ្នក​ត្រូវ​ស្វែង​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ ហើយ​នឹង​បំពេញ​នូវ​ក្ដី​ស្រមៃ​ដែល​​ខ្លួន​មាន​ ត្រូវ​ធ្វើ​ការងារ​មួយ​ដែល​អ្នក​ស្រឡាញ់​បំផុត​។
2. បោះបង់​ទំនាក់ទំនង​ស្នេហា​ណា​ដែល​គ្មាន​ភាព​រីករាយ ៖បើ​អ្នក​ទទួល​បាន​អារម្មណ៍​ដែល​គ្មាន​ក្ដី​សុខ​ពី​ស្នេហា​អ្នក​នោះ​ទេ​ អ្នក​គួរ​តែ​ច្រាន​វា​ចោល​ទៅ​។​ ហេតុអ្វី​អ្នក​ត្រូវ​ឲ្យ​ខ្លួន​ឯង​រស់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ?​ ​​
3. ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ខ្លួន​ ៖​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​មក​ដល់​ពេល​នេះ​អ្នក​បាន​រីកចម្រើន​អី​ខ្លះ​ហើយ?​ កុំ​យក​ខ្លួន​ឯង​ទៅ​ធៀប​ជាមួយ​អ្នក​ដទៃ​ តែ​ត្រូវ​ដឹង​ថា​ខ្លួន​ឯង​រាល់​ថ្ងៃ​ធ្វើ​អ្វី​បាន​ខ្លះ​ហើយ​ឬ​នៅ​​ ត្រូវ​ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​មាន​ការ​រីកចម្រើន​ ជាជាង​គិត​អាក្រក់​ពី​ខ្លួន​ឯង។

4. ប្រឈម​នឹង​បញ្ហា​ ដោយ​រីករាយ​ ៖​អាយុ​ប៉ុណ្ណេះ​ហើយ​បើ​អ្នក​នៅ​តែ​គេចវេះ​ពី​បញ្ហា​ទៀត​ នោះ​វា​មិន​សម​នឹង​វ័យ​របស់​អ្នក​ទេ​ អ្នក​ត្រូវ​ចេះ​ប្រឈមមុខ​​នឹង​បញ្ហា​ហើយ​ដោះស្រាយ​វា​ដោយ​រីករាយ​ ព្រោះ​នេះ​គឺជា​ជីវិត។
5. កុំ​សូវ​ខ្វល់​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​ច្រើន​ពេក ៖​បើ​អ្នក​គិត​តែ​ខ្វល់​ពី​គំនិត​អ្នក​ដទៃ​ នោះ​មិន​ដឹង​ថា​ថ្ងៃ​ណា​អ្នក​ជោគជ័យ​នោះ​ទេ​ អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​គំនិត​ខុស​គ្នា​ ដូច្នេះ​អ្នក​មិន​អាច​ផ្គាប់​ចិត្ត​គេ​ត្រូវ​គ្រប់​គ្នា​នោះ​ទេ​។
6. រៀន​​និយាយ​ពាក្យ​ថា​ «ទេ​» ​៖​អ្នក​ត្រូវ​ចេះ​រៀន​និយាយ​ពាក្យ​ថា​ «ទេ» នៅ​ពេល​ដែល​អ្នក​មិន​ពេញចិត្ត​ មិន​ចូលចិត្ត​ អ្វី​មួយ​ នៅ​កន្លែង​ធ្វើ​ការ​ ក៏ដោយ​ ក្នុង​ការ​ទំនាក់​ទំនង​ក៏​ដោយ អ្នក​ត្រូវ​តែ​ហ៊ាន​​និយាយ ហ៊ាន​ប្រាប់​ទៅ​ពួក​គេ​វិញ​។
7. ខ្វល់​ពី​ខ្លួន​ឯង​ ខ្វល់​ពី​គ្រួសារ ៖​មនុស្ស​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុកដាក់​​នោះ​គឺ​ខ្លួន​ឯង​ និង​ គ្រួសារ ព្រោះ​ពួក​គេ​សុទ្ធ​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​អ្នក​។​ ត្រូវ​ថែរក្សា​សុខភាព​ខ្លួន​ឯង​ និង​ ព្យាយាម​មើល​ថែរក្សា​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ លើក​មុខមាត់​ឲ្យ​គ្រួសារ។
8. កាត់​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​ចេញ​ពី​ជីវិត​អ្នក​ ៖​ត្រូវ​ចេះ​ដក​ចេញ​នូវ​មនុស្ស​ដែល​អត់​ប្រយោជន៍​សម្រាប់​អ្នក​​ មនុស្ស​ដែល​ចាំ​តែ​រិះគន់​អ្នក​ មនុស្ស​ដែល​មិន​អបអរ​នូវ​ការ​ជោគជ័យ​របស់​អ្នក​ មនុស្ស​ដែល​តែង​នាំ​ភាព​ស្មុគស្មាញ​ដល់​អ្នក​ ព្រោះ​មនុស្ស​ទាំង​នោះ​ជា​អ្នក​ដែល​អាច​បំផ្លាញ​ជីវិត​អ្នក​។



Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

ធ្លាក់សពណ៌ត្នោត មានន័យដូចម្តេច? ស្ត្រីគ្រប់រូបគួរដឹងពីឥឡូវនេះ

ចៀសវាង ៧ចំណុចនេះពេលកក់សក់ បើមិនចង់អោយសក់ខូច