Posts

Showing posts with the label សុខភាព

ក្រោយពី​សម្រាលកូន​រួច តើ​ស្ត្រី​ត្រូវ​បន្ត​ធ្លាក់ឈាម​យូរ​ប៉ុនណា​ទៅ​?

Image
ការធ្លាក់​ឈាម​តាម​ទ្វារមាស គឺជា​រឿង​ធម្មតា​ទេ​ក្រោយពី​សម្រាល កូន​រួច​។ វា​ក៏​មិនមាន​អ្វីដែល​ត្រូវ​ភ័យ ព្រួយ​ដែរ​។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ដំណើរ ការ​មួយ​ផ្សេងទៀត​ដែល​រាងកាយ ត្រូវ​វិវត្តន៍​ទៅរក​ភាព​ធម្មតា​ឡើងវិញ​។ មិន​ខ្វល់​ថា​អ្នក​សម្រាលកូន​តាម​ធម្ម​ជាតិ ឬ​វះកាត់​ទេ អ្នក​គឺ​ត្រូវតែ​ធ្លាក់ឈាម​ក្រោយពី​កូន​ចេញពី​ក្នុង​ពោះ ហើយ​ទាំងអស់​។ ដូច្នេះ​តើ​អ្នកមាន​ឆ្ងល់​ទេ​ថា តើ​ការ​ធ្លាក់ឈាម​នេះ​កើតឡើង​យូរ ប៉ុនណា​ទៅ​? ​ ​ការធ្លាក់​ឈាម​ក្រោយ សម្រាល​រួច​ ​ការធ្លាក់​ឈាម​ដំបូង​ក្រោយ ពី​សម្រាលកូន​រួច​គេ​ហៅថា Lochia ។ វា គឺជា​ឈាម​ដែល​កើតចេញពី​កម្ទេចកម្ទី នៃ​ភ្នាស​របស់​ស្បូន កោសិកា​គ្រាប់​ឈាម ស និង​ឈាម​។ សម្រាប់​ការ​សម្រាលកូន ដោយ​វះកាត់ គឺ​មិនសូវមាន Lochia នេះ​ទេ​។ បើសិនជា​អ្នក​មិនបាន​សម្រាក គ្រប់គ្រាន់​ក្រោយពី​សម្រាលកូន​រួច​ទេ វា​អាច​នឹងត្រូវ​ធ្លាក់ឈាម​នេះ​កាន់តែ ច្រើន​។ ដូច្នេះ​ចូរ​ប្រើពេល​វេលា​នេះ ដើម្បី​សម្រាក​ឱ្យបាន​ច្រើន និង​ឱ្យ​របួស ខាងក្នុង​ជាសះស្បើយ​ពី​ការ​សម្រាល កូន​ផង​ទៅ​។​ ​ ​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការធ្លាក់​ឈាម​ពី​ទ្វារមាស​បែបនេះ​នឹង បន្ត​រហូតដល់​៦​សប្តាហ៍​។ សម្រាប់​ស្ត្រី ភាគច្រើន វា​អាច​នឹង​ថ...

តើលោកអ្នកចង់ស្រកទម្ងន់ទេ សូមមើលវិធីងាយៗ

Image
តើ​ពាក្យ​ ថា​កាត់​បន្ថយ​កាឡូរី​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ? វា​ប្រហែលជា​មាន​ន័យ​ថា ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មួយ​នឹង​ឧបករណ៍​ហាត់ប្រាណ​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​វិធី​នេះ​តម្រូវ​ឱ្យ​មានការ​តាំងចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​អំណត់ ។ ប្រសិនបើ​អ្នកមាន​ជម្រើស​ដើម្បី​កាត់​បន្ថយ​កាឡូរី និង​ឈាន​ដល់​គោលដៅ​សម្រក​ទម្ងន់​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​វិញ តើ​អ្នកមាន​អារម្មណ៍​បែប​ណា ? វិធី ងាយ​ៗ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​កាឡូរី​ដោយ​គ្រាន់តែ​អ្នក​ត្រូវ​អនុវត្ត​សកម្មភាព​ខាងក្រោម​ឱ្យ​ក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃ ៖ ១-​បរិភោគ តិច​ៗ៤​ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ ជំនួស​ឱ្យ​ការ​បរិភោគ​អាហារ​យ៉ាងច្រើន​ក្នុង​ពេល​តែ​មួយ អ្នក​អាច​បែងចែក​បរិមាណ​អាហារ​ដូច​គ្នា​នេះ​ទៅ​ជា​ទំហំ តូច​ៗ​វិញ​ដោយ​បរិភោគ​វា​៤​ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ អត្ថប្រយោជន៍​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​គឺ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នៃ​ការ​ឃ្លាន​មិន​ត្រូវ​ពេល​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​បារម្ភ​ថា អ្នក​នឹង​ទទួលទាន​កាឡូរី​លើស​ចំនួន ។ ២-​បរិភោគ​ផ្លែ​ឈើ​ជា​អាហារ​សម្រន់ ជំនួស​ឱ្យ​ការ​បរិភោគ​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​ជា​អាហារ​សម្រន់ វា​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ...

ព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហម

Image
☞☞ ជួយស៊ែរ ឲ្យអ្នកដែលជំងឺនេះបានឃើញផង កុំទាន់អស់សង្ឃឹម! រុក្ខជាតិនេះព្យាបាលដោយមិនអស់ប្រាក់ អ្នកជំងឺឈាមសស៊ីឈាមក្រហម ដែលព្យាបាលអស់លទ្ធភាព ដើមប្រទាលក្រុងសំរឹទ្ធ ព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហម យ៉ាងមានប្រសិទ្ធភាពបំផុត។ ផឹក១ថ្ងៃ២ដង បុក រឺដំម្តង២សន្លឹក ពូតយកទឹកផឹក ជួយព្យាបាលយ៉ាងមានប្រសិទ្ធភាព បើគ្រូពេទ្យអស់លទ្ធភាពកុំអស់សង្ឃឹម យើងអាចសាកល្បងបាន (ជាពិតពីរនាក់ហើយ) រស់នៅខេត្តសៀមរាប ហើយក៏មានអ្នកផ្សេងៗទៀតក៏បានជាផងដែរ។ Source: Lora Ross *** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ខ្ទឹមស ដែលដុះពន្លក វាជាឱសថដ៏អស្ចារ្យ!

Image
☞ ជួយស៊ែរចែកគ្នាដឹងផង ដើម្បីការពារខ្លួនពីជំងឺមហារីកដ៏កាចសាហាវ ខ្ទឹមស ដែលដុះពន្លក វាជាឱសថដ៏អស្ចារ្យ! វាអាចឲ្យយើងជៀសផុតពីជំងឺមហារីកកាចសាហាវ១៤ប្រភេទឯណោះ! – អត្ថបទដោយ៖ អ៊ាង សុផល្លែតFacebook.com/SOPHALLETH ពន្លកខ្ទឹមសដែលបានដុះចេញក្នុងកំឡុងរយៈពេល ៥ទៅ១០ថ្ងៃ គឺពិតជាមានបរិមាណប្រឆាំងអុកស៊ីតកម្មខ្លាំងជាងគេបំផុត ដើម្បីការពារដើមរបស់វា។ – ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ – ផ្តល់នូវការការពារការស្ទះសរសៃឈាមបេះដូង – មានសមត្ថភាពក្នុងការជួយទប់ស្កាត់ជំងឺមហារីក១៤ប្រភេទ – មានប្រសិទ្ធិភាពការពារបាក់តេរី ផ្សិត មេរោគ ប៉ារ៉ាស៊ីតដោយគ្មានជាតិពុលណាមួយដល់រាង្គកាយឡើយ។ ការសិក្សាថ្មីមួយបានបង្ហាញថាពន្លកខ្ទឹមស មានអុកស៊ីដកម្មដែលមានលក្ខណៈសម្បត្តិយ៉ាងច្រើន។ ការស្រាវជ្រាវនេះបានបញ្ជាក់ថានៅពេលដែលពន្លកខ្ទឹមសប្រែជាបៃតង បន្ទាប់មកវាបង្កើតសមាសធាតុជាច្រើនបន្ថែមទៀតសម្រាប់ការការពារដើមរបស់វា។ ពន្លកនេះបង្កើនប្រព័ន្ធការពារខ្លាំងដើម្បីទប់ទល់ការវាយប្រហារពីបាក់តេរី មេរោគ និងសត្វល្អិតក្នុងអំឡុងពេលដំណុះ។ ** វិធីប្រើ គឺយើងអាចយកខ្ទឹមសដែលមានដុះពន្លកនេះយកទៅជាគ្រឿងផ្សំហូបឆៅ១កំពិសជាប្រចាំថ្ងៃ ឬចំអិនអាហារ និងការទទួលទានទូទៅជំនួសខ្ទឹមសធម្មទា ព្រោះវាម...

ធ្លាក់សពណ៌ត្នោត មានន័យដូចម្តេច? ស្ត្រីគ្រប់រូបគួរដឹងពីឥឡូវនេះ

Image
ធ្លាក់ស​ពណ៌​ត្នោត​ច្រើន​ថ្ងៃ​គឺជា​រឿង​ដែល​ត្រូវ​បារម្ភ​។ ការ​ធ្លាក់ស​បែបនេះ អ្នកនឹង​កត់សម្គាល់ឃើញ​អាស្រ័យទៅលើ​ចំណុច​ណាមួយ​នៃ​វដ្ត​រដូវ ហើយ​ខាងក្រោម​នេះ​ជា​របៀប​សម្គាល់​អាស្រ័យ​លើ​វដ្ដ​រដូវ​។​ ​    ​* មុនពេល​មក​រដូវ ៖ ធ្លាក់ស​ពណ៌​ត្នោត មុនពេល​ចាប់ផ្ដើម​រដូវ​គឺជា​រឿង​ធម្មតា មិនត្រូវ​ព្រួយបារម្ភ​ទេ​។ ប៉ុន្ដែ​ប្រសិនបើ​វា​បន្ត ២-៣ ថ្ងៃ​រហូតដល់​មក​រដូវ​គឺជា​រឿង​ត្រូវ​ព្រួយបារម្ភ​។ មូលហេតុ​ដោយសារ មិនមាន​ប្រូ​សេ​ស្តេ​រ៉ូ​ច្រើន ដែល​វា​គួរតែមាន​ច្រើន​និង​មាន​សុខ​ភាពល្អ​ក្នុងការ​រក្សា​ស្ត្រី​ឱ្យមាន​ផ្ទៃពោះ​។ ហើយ​វីតាមីន B6 គឺអាច​ជួយ​ផលិត​ប្រូ​សេ​ស្តេ​រ៉ូ​នេះ​ឡើងវិញ និង​តម្រូវឱ្យ​ជួប​ពេទ្យ​រោគ​ស្ត្រី​។​ ​    ​* ពាក់កណ្ដាល​រដូវ ៖ វា​អាចជា​សញ្ញា​នៃ​ការបញ្ចេញ​ពង​អូវុល ឬ​ជាស​ញ្ញា​នៃ​ការផលិត​អ័រម៉ូន​មិន​គ្រប់គ្រាន់​។ អ័រម៉ូន Estrogen  និង​ប្រូ​សេ​ស្តេ​រ៉ូ​មាន​សុខភាព​ល្អ​ជួយ​រក្សា​ស្រទាប់​ស្បូន រហូតដល់​មក​រដូវ​។​ ​    ​* ចុងរដូវ ៖ ឈាម​នឹង​ចាប់ផ្ដើម​ហូរ​ដើម្បី​បញ្ចប់​រដូវ​របស់​អ្នក ហើយ​វា​មិនមែនជា​រឿង​ល្អ​ទេ​សម្រាប់​ស្ត្រី​ណា​ដែលមាន​ធ្លាក់ស​ពណ៌​ត្នោត​នោះ​។ នេះ​គឺជា​ឈាម​ច...

ចេកណាំវ៉ាត្រាំទឹកឃ្មុំ ជាឱសថការពារ មិនងាយឱ្យមនុស្សកើតជំងឺនោះឡើយ!

Image
 ​* គ្រឿងផ្សំ​ ​    ​- ម្រេច​គ្រាប់​តូចៗ ១០០ ក្រាម​ ​    ​- ខ្ញី​ស្រស់ ១ មើម (​ហាន់​ជា​ចំណិតៗ​) ​    ​- ចេកណាំវ៉ា​ទុំ ១ ស្និត​ ​    ​- ទឹកឃ្មុំ​សុទ្ធ​ ​    ​- ដប​វែង​មាន​គម្រប ២ ឬ ៣ ដប ​    ​    ​ ​    ​* វិធី​ផ្សំ​ ​    ​ដាក់​ខ្ញី​និង​ម្រេច​នៅ​បាត​ដប​។ ហើយ​ដាក់​ចេក​បញ្ឈរ​ក្នុង​ដប (​មួយ​ដប​អាចដាក់​បាន ៥ ឬ ៦ ចេក​) រួចហើយ​ស្រោច​ទឹកឃ្មុំ​ពីលើ​ឱ្យ​លិច​ចេក​ទាំងអស់នោះ​។ បន្ទាប់មក គ្រប​គម្រប​ឱ្យ​ជិត ទុកចោល ៣ ថ្ងៃ​។ ​    ​យក​ចេក ១ ចេញមក​ពិសា​រាល់​ព្រឹក លោក​អ្នកនឹង​មិនដែល​ស្គាល់​ពាក្យ​ថា​ឈឺ​នោះឡើយ​។ ហើយ​នៅពេល​អស់​ចេក លោកអ្នក​អាច​យក​ចេក​ថ្មី​មក​ដាក់​បន្ថែម ចំណែក​គ្រឿងផ្សំ​មាន​ស្រាប់​មិនបាច់​ប្តូរ​ទេ អាច​បន្តបាន​ច្រើនដង​ទៀត មិនចេះ​ខូច​ទេ​៕

អស់ទាស់ !! ជំនឿ "ទម្លាប់ឈាម" របស់ប្រជាជនជប៉ុន

Image
ពេលវេលាដើម្បីទទួលមនុស្សចូលទៅក្នុងការងារ ហ្វេងអាចមានដើម្បីទៅរកមើលនៅបានយ៉ាងល្អរាងកាយ។  ប៉ុន្តែសម្រាប់ជប៉ុននេះ  វាត្រូវបានគេជឿថាឈាមច្រើន។  ច្រើនជាង horoscope ដើម្បីមើលវាម្តងទៀត។  ទំហំយ៉ាងសំខាន់  ចាប់តាំងពីមិត្តភក្តិប្រកប  បុគ្គលិកដែលបានជ្រើសរើសធ្វើការ  ព្រមជាប្ដីប្រពន្ធ  ជប៉ុនបានជឿថា  ឈាមអាចបង្ហាញពីលក្ខណៈរបស់ប្រជាជន។ ប្រភេទ  A នេះត្រូវបានចាត់ទុកថាជាមិត្តរួមការងារល្អ។  សេចក្ដីស្រឡាញ់, សុខដុម, អត់ធ្មត់, ប្រុងប្រយ័ត្នខ្ពស់។  ចិត្ដមេត្ដាករុណាសមានចិត្តចំពោះអ្នកដទៃ។  ធ្វើដល់អ្នកដទៃជានិច្ចជាជាងខ្លួនឯង។  និងចូលចិត្តអារម្មណ៍ផ្ទាល់ខ្លួនជាង  ប្រភេទ B  គិតមមៃនិយមជ្រុល។  ខ្ញុំចូលចិត្តធ្វើអ្វីដែលខ្ញុំបានធ្វើ។  អាចរស់នៅជាមួយប្រធានបទមួយសម្រាប់រយៈពេលយូរ។  ប៉ុន្តែគួរឱ្យធុញទ្រាន់រួចទៅហើយ  គាត់បានបាត់បង់ការប្រាក់ទាំងអស់គ្នា  ចំណង់ខ្លាំង  គំនិតច្នៃប្រឌិត  កុំឱ្យឡើងបានយ៉ាងងាយស្រួល  ដូចជាការដកថយតែម្នាក់ឯង  គ្មានសង្គម  ប្រភេទ AB បាន  ជាទម្លាប់របស់ក្រុមប្រាំបីនេះ។  និងពូល B ក្...

ទម្លាប់អាក្រក់ ពេលចម្អិនម្ហូបទាំង ៥ចំណុច ដែលអាចបង្កជំងឺមហារីក

Image
មានវិធីសាស្ត្រច្រើនណាស់ក្នុងការចម្អិនអាហារ ប៉ុន្តែស្ត្រីមេផ្ទះស្ទើរតែទាំងអស់មិនទាន់ដឹងថា វិធីចម្អិនអាហារមួយចំនួនដែលពួកគេអនុវត្តរាល់ថ្ងៃ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពឡើយ។ ហេតុនេះហើយ ដើម្បីគេចផុតពីគ្រោះថ្នាក់ ស្ត្រីមេផ្ទះគួរតែចៀសវាងទម្លាប់អាក្រក់មួយចំនួននេះ។ ១, អាហារសមុទ្រចម្អិនជាមួយប្រេង ថ្វីត្បិតតែអាហារដែលយកទៅចម្អិនជាមួយនឹងប្រេង ធ្វើឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់ក៏ពិតមែន ប៉ុន្តែវិធីសាស្ត្រចម្អិនបែបនេះ នឹងធ្វើឲ្យជាតិខ្លាញ់ផ្ទុកនៅក្នុងរាងកាយកាន់តែច្រើន, សារធាតុចិញ្ចឹមត្រូវបានរងនូវការខូចខាត ហើយអាចកើតជំងឺមហារីក។ ជាពិសេសសម្រាប់មនុស្សដែលត្រូវបានផ្តល់អនុសាសន៍ឲ្យកំហិតការញ៉ាំអាហារចៀន ឬអាហារដែលសម្បូរខ្លាញ់ច្រើន យកល្អគួរតែញ៉ាំអាហារដែលចម្អិនដោយការស្ងោរ ឬចំហុយវិញ។ ២. ពេលចម្អិនប្រើភ្លើងខ្លាំងពេក មនុស្សជាច្រើនតែងតែមានទម្លាប់ប្រើភ្លើងខ្លាំង នៅពេលដែលចម្អិនអាហារដើម្បីឲ្យឆាប់ឆ្អិន។ ការដុតកម្តៅលើសពី ២០០ អង្សាសេ ធ្វើប្រេងផលិតសារជាតិដែលបង្កទៅជាជំងឺមហារីក និងបង្កើនហានិភ័យជំងឺមហារីក។ នៅក្នុងលក្ខខណ្ឌបែបនេះ កម្រិតនៃសារធាតុចិញ្ចឹមនៅក្នុងបន្លែនឹងត្រូវបានបំផ្លាញ់ចោលអស់។ ហេតុនេះហើយ នៅពេលដែលចម្អិន អ្នកគួរតែប្រើភ្លើង ១...

ចៀសវាង ៧ចំណុចនេះពេលកក់សក់ បើមិនចង់អោយសក់ខូច

Image
សក់ស្រស់ស្អាត, ភ្លឺរលោង និងគ្មានអង្គែលើស្បែកក្បាល គឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ ប៉ុន្តែជារៀងរាល់ថ្ងៃស្ត្រីគ្រប់រូបតែងតែធ្វើឲ្យសក់ខូចដោយមិនដឹងខ្លួន ក៏ព្រោះតែការកក់សក់មិនបានត្រឹមត្រូវ, ការសម្ងួតសក់ និងការធ្វើម៉ូដសក់ជាដើម។ ដូច្នេះដើម្បីជៀសវាង បញ្ហាទាំងនេះ សូមចៀសវាងទង្វើមួយចំនួនដូចខាងក្រោម: ១. កុំកក់សក់ញឹកពេក កុំព្យាយាមប្រើសាប៊ូកក់សក់ញឹកញាប់ពេក ព្រោះវាអាចបណ្តោលឲ្យស្ងួតស្បែកក្បាល។ ២. ពេលកក់សក់កុំទុកយូរពេក នៅពេលដែលកក់សក់កុំទុកសាប៊ូនៅលើក្បាលយូរពេក បើទោះបីជាអ្នកកក់សក់យូរៗម្តង ឬញឹកញាប់ក៏ដោយ។ ៣. កុំអេះខ្លាំងពេក ដើម្បីបង្កាការបាក់ និងជ្រុះសក់ សូមប្រើដៃអេះថ្នមៗនៅពេលកក់សក់។ ៤. មិនត្រូវប្តូរប្រភេទសាប៊ូញឹកញាប់ទេ ការប្រើសាប៊ូតែមួយប្រភេទត្រូវបានផ្តល់អនុសាសន៍ ប្រសើរជាងការផ្លាស់ប្តូរសាប៊ូថ្មីរៀងរាល់ខែ។ ៥. មិនត្រូវលាងសម្អាតដោយប្រើទឹកដែលមានសីតុណ្ហភាពខ្ពស់ សូមកុំព្យាយាមប្រើទឹកដែលមានសីតុណ្ហភាពខ្ពស់ពេក អ្នកត្រូវប្រើទឹកក្តៅឧណ្ឌៗ ឬទឹកត្រជាក់នៅពេលដែលលាងសម្អាត ដើម្បីកុំឲ្យប៉ះពាល់ដល់ស្បែកក្បាល។ ៦. កុំត្រដុសនៅពេលសក់សើម ចៀសវាងការត្រដុស នៅពេលដែលសក់របស់អ្នកកំពុងតែសើម ព្រោះពេលនេះសក់ងាយនឹងផុយ ហើយឆាប់បាក់។ ៧. ...

ផឹក​កាហ្វេ​រាល់​ថ្ងៃ​ មាន​ប្រយោជន៍​លើសលប់ ហួសពីការស្មាន

Image
ក្នុងការទទួលទានកាហ្វេនៅពេលព្រឹកព្រលឹមបានសាយភាយចូលក្នុងជីវិតមនុស្សទូទាំងពិភពលោកតាំងពីយូរលង់ណាស់មកហើញ ដោយជឿជាក់ថាកាហ្វេមានប្រសិទ្ធភាពក្នុងការដាស់ស្មារតីនិងផ្តល់កម្លាំង​ក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ។ គ្រាប់កាហ្វេត្រូវបានរកឃើញក្នុងផ្លែកាហ្វេដែលមានរូបរាងស្រដៀងទៅនឹងផ្លែ Cherry ដែលមានពណ៌ក្រហមពេលវាទុំ។ វាមិនត្រូវបាន​យកមកទទួលទានដូចរបៀបសព្វថ្ងៃនោះទេ រហូលដល់សតវត្សទី 13 ទើបប្រជាជនចាប់ផ្តើមមានការរំលីងគ្រាប់កាហ្វេ ដែលជាដំណាក់កាលទីមួយក្នុងការផលិតកាហ្វេដូចដែលបានស្គាល់រាល់ថ្ងៃនេះ។ ចាប់ផ្តើមពីកាហ្វេខ្មៅធម្មតា វាត្រូវបានយកមកច្នៃប្រឌិតនិងលាយបញ្ចូលជាមួយសិល្បះ បង្កើតបានជា Latte Art និងភេសជ្ជះ ច្រើនទម្រង់ទៀតដូចជា Cappuccino, Flat White, Mocha -ល- ។ ក្រៅពីរសជាតិដ៏ឈ្ងុញរបស់កាហ្វេ វាបានផ្តល់នូវអត្ថប្រយោជន៏ជាច្រើនចំពោះសុខភាព និង សកម្មភាពប្រចាំថ្ងៃ ដែលអ្នកទាំងគ្នាគួរតែស្វែងយល់។ 1. ក្លិនរបស់គ្រាប់កាហ្វេ អាចធ្វើឲ្យអ្នកកាត់បន្ថយភាពតានតឹង។ 2. កាហ្វេជួយឲ្យថ្លើមមានសុខភាពល្អ ចំពោះអ្នកពិសារស្រា គួរតែចាប់ផ្តើមទទួលទានកាហ្វេ។ 3. កាហ្វេជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លានិងរីករាយ។ 4. បើអ្នកជាស្រ្តី កាហ្វេជួយកាត់បន្ថយអត្រានៃក...

កម្ចាត់ជាតិពុលអោយអស់ ចេញពីក្នុងខ្លួនជាមួយ វិធីងាយទាំង ១០នេះ

Image
ធ្វើការនឿយហត់ ឬស្ថិតក្នុងតំបន់ដែលមានបរិយាកាសអាប់អួរជា​ហេតុ​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​ស្រូប និង​ផ្ទុក​ជាតិ​ពុល​ដែល​ធ្វើ​ឲ្យ​សុខ​ភាព​យើង​ធ្លាក់​ដុន​ដាប។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​យើង​ប្រសើរ​ជាង​មុន និង​មាន​អារម្មណ៍​រីករាយ​ជា​ប្រចាំ  ​សូម​ណែ​នាំ​អាហារ​ និង​វិធី​សាស្ត្រ​ងាយៗ​ទាំង ១០ យ៉ាង​ដើម្បី​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន៖ ១. ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន៖ ដូច​រាប់​បញ្ចូល​ទាំង​អង្ករ​ក្រហម ផ្លែ​ឈើ ​និង​បន្លែ​ដែល​ដាំ​ជា​លក្ខណៈ​ធម្មជាតិ។ បន្លែ និង​រុក្ខជាតិ​ជា​ច្រើន​ទៀត​ដូចជា៖ ខ្ទឹម​ស ប្រូខូលី ស្ពៃ​ក្ដោប សារាយ​សមុទ្រ និង​ខ្ញី​ជា​ដើម​គឺ​ជា​ប្រភេទ​បន្លែ​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​កម្ចាត់​ជាតិ​ពុល​ និង​សារ​ធាតុ​មិន​ល្អ​ចេញ​ពី​ក្នុង​ខ្លួន។ ២. សម្អាត និង​ការ​ពារ​ថ្លើម​ដោយ​ផឹក​តែ​បៃ​តង ញ៉ាំ​ការ៉ុត ទំពាំង​បាយ​ជូរ ប៉ោម និង​ផ្លែ​ប័រ។ ៣. ញ៉ាំ​អាហារ​ដែល​សំបូរ​ជាតិ​វីតាមីន C ដើម្បី​ជួយ​ឲ្យ​រាង​កាយ​ផលិត​សារ​ធាតុ​គ្លូតា​សាយអន (glutathione)  ជា​សារ​ធាតុ​ម្យ៉ាង​ដែល​ជួយ​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ថ្លើម និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត។ ៤. ផឹក​ទឹក​យ៉ាង​ហោច​ណាស់ ២ លីត្រ​ក្នុង​មួយ​ថ...

ចៀសបានចៀសទៅ! ហេតុផល ៤ យ៉ាងដែលអ្នក មិនគួរបរិភោគសាច់ជ្រូក

Image
សាច់ជ្រូកគឺជាសាច់សត្វដែលប្រជាជនកម្ពុជាប្រើប្រាស់ស្ទើរតែក្នុងគ្រប់មុខម្ហូប ជាពិសេសនោះគឺអាហារពេលព្រឹកដែលមានបាយសាច់ជ្រូក និងគុយទាវជាដើម។ តែមានហេតុផលគ្រោះថ្នាក់ជាច្រើនដែលអាចធ្វើឲ្យលោកអ្នកពិចារណាឡើងវិញមុនពេលបរិភោគសាច់ជ្រូក។ នេះគឺជាហេតុផល ៤ យ៉ាង៖ ១. ស៊ីុរបស់មិនរើស៖ វាស៊ីសំរាមដែលបោះចោល សំណល់ របស់រលួយ និងសូម្បីតែទឹកនោមឡើង។ ដូច្នេះប្រសិនបើយើងបរិភោគសាច់ជ្រូក វាហាក់បីដូចជាយើងទទួលសារជាតិមួយចំនួនចេញពីកាកសំណល់ផ្ទះបាយ (បាយជ្រូក) ដែលបានផ្តល់ឲ្យទៅវាដូច្នេះដែរ។ ២. ផ្ទុកប៉ារ៉ាសិតជាច្រើនប្រភេទ៖ ព្រូនទំពក់ និងដង្កូវពោះវៀនជាប្រភេទទៀតដែលចាត់ទុកខ្លួនប្រាណរបស់សត្វជ្រូកថាជាលំនៅដ្ឋានដ៏កក់ក្តៅរបស់វា។ ហើយវាអាចបង្ករជម្ងឺម្យ៉ាងដែលមានឈ្មោះថា trichinosis ប្រសិនបើវាចម្លងមកដល់មនុស្ស។ ប្រសិនបើអ្នកមានជម្ងឺនេះ អ្នកនឹងសង្កេតឃើញមានអាការៈវិលមុខ អស់កម្លាំង ក្អួតចង្អោរ ឈឺពោះ រោគរូស ។ល។ ៣. អាចនឹងមានផ្ទុកជម្ងឺ H1N1៖ ដោយសារវារស់នៅកន្លែងគ្មានអនាម័យ និងស៊ីអាហារដែលពោរពេញទៅដោយមេរោគ សត្វជ្រួកផ្ទុកជម្ងឺរាប់រយមុខ ហើយវាអាចចម្លងទៅមនុស្សដែលប៉ះពាល់ ឬបរិភោគវាបាន។ ទោះបីជាការចម្អិនក្នុងសីតណ្ហភាពកម្រិតមួយក៏ដោយ ក៏ពងព្រូន នឹងបាក់តេរីមួយចំនួនអាចនឹង...

ក្តៅៗ គ្រូពេទ្យជនជាតិហ្វីលីពីន រកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែម ក្នុងពេលតែប៉ុន្មាននាទី

Image
បច្ចុប្បន្នមានមនុស្សជាច្រើនកំពុងតែប្រឈមនិងការកើតជំងឺទឹកនោមផ្អែម ហើយក៏មានមនុស្សមួយចំនួនធំផងដែរ ដែលកំពុងកើតជំងឺនេះ ជំងឺនេះមានផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងរហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតទៀតផង..វាអាចបណ្តាលឲអ្នកជំងឺស្ទះសរសៃរឈាមរហូតដល់គាំងបេះដូង, មុខរបួសព្យាបាលមិនជា, អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ -ល-។ យោងតាមអង្គការ Global Alliance បានបញ្ជាក់ថាប្រជាជនហ្វីលីពីនភាគច្រើនមានជំងឺទឹកនោមផ្អែម..ហើយដោយយោងតាមការអង្កេតនិងស្រាវជ្រាវរបស់ doctorជនជាតិហ្វីលីពីនលោក Dr. Jaime Dy-Liacco បានអោយដឹងថាអ្នកជំងឺដែលបានប្រើប្រាស់រូបមន្តឱសថធម្មជាតិរបស់លោកមានភាគរយជាពីជំងឺទឹកនោមផ្អែមច្រើន។ ខាងក្រោមនេះគឹជារូបមន្តឱសថធម្មជាតិដែលលោកបានបង្ហើបអោយដឹង គ្រឿងផ្សំ៖ -ម្ទេសខ្មាំងទុំ ១២គ្រាប់ -ពងមាន់ ២គ្រាប់ -អំបិល ១ស្លាបព្រាកាហ្វេ វិធីធ្វើ៖ -បុកម្ទេសអោយម៉ត់ល្អ បន្ទាប់មកគោះពងមាន់ និងអំបិលដាក់ហើយច្របល់ចូលគ្នាអោយស៉ប់ល្អ រូចយកដំរងមកត្រងយកតែទឹកទុកផឹក។ ចំណាំ៖ ទទួលទានយាងតិចឲបាន ២​-៣ដង ក្នុងមួយសប្តាហ៍។ សូមអនុវត្តន៍វិធីសាស្រ្តនេះអោយបានយ៉ាងតិចកន្លះខែ បន្ទាប់ពីផឹកគ្រឿងផ្សំនេះហើយអ្នកនិងមានអារម្មណ៏ស្រួលខ្លួនហើយជាតិស្ករក្នុងសរសៃរឈាមអ្នកក៏ត្រូវកាត់...

គេងមិនគ្រប់គ្រាន់ អាចប្រឈម និង បញ្ហាអ្វីខ្លះ?

Image
គេងមិនគ្រប់គ្រាន់អាចប្រឈម និង បញ្ហាដូចខាងក្រោម៖ ធ្វើឲ្យឆាប់ខឹង៖ ការឆាប់ខឹងត្រូវបានគេរកឃើញថា ក៏ជាប់ពាក់ព័ន្ធទៅនឹងការគេងមិនឆ្អែតផងដែរ។ សកម្មភាពនេះកើតមានដូចជានៅពេលដែលកំពុងធ្វើការ ឬ ការនិយាយពាក្យគំរោះគំរើយទៅមនុស្សជុំវិញខ្លួនជាដើម។ ឈឺក្បាល៖ នេះជារឿងមួយដែលអ្នកមិនអាចបដិសេធន៍ ព្រោះថាអាការៈឈឺក្បាលនឹងកើតមាននៅពេលដែល អ្នកគេងមិនគ្រប់គ្រាន់។ លើសពីនេះទៅទៀតវាអាចធ្វើឲ្យអ្នកវិលមុខ អាចក្អួតចង្អោរ និង ទទួលទានអាហារមិនបានទៀតផង។ អសមត្ថភាពក្នុងការរៀនសូត្រ៖ តាមការសិក្សាស្រាវជ្រាវបានរកឃើញថា និស្សិតដែលបានគេងមិនគ្រប់គ្រាន់សមត្ថភាពខាងការសិក្សាលើមុខវិជ្ជាមួយចំនួនដូចជា គណិតវិទ្យា និង ការអានបានធ្លាក់ចុះពី១ ទៅ២% ជាប្រចាំ។ ក្រៅពីនេះ វាក៏ធ្វើឲ្យការចងចាំរបស់និស្សិតធ្លាក់ចុះដូចគ្នានេះដែរ។ ឡើងទម្ងន់៖ មនុស្សមួយចំនួនបានព្យាយាមតមអាហារដើម្បីសម្រកទម្ងន់ ឬ កាត់បន្ថយការទទួលទានដំណេកជាដើម។ ប៉ុន្តែពួកគេប្រហែលជាភ្លេចគិតថា ការទទួលទានដំណេកមិនគ្រប់គ្រាន់ក៏បណ្ដាលឲ្យឡើងទម្ងន់ផងដែរ។ យ៉ាងណាមិញ ការឆាប់ក្រោកនេះមិនអាចដុតជាតិកាឡូរីដែលមនុស្សយើងត្រូវការមកបំពេញសារពាង្គកាយនៅពេលនឿយហត់បាននោះឡើយ។ កើតជំងឺបេះដូង៖ អ្នកវិទ្យាសាស្ត្របានពិសោធន៍ឲ្យមនុស្សជាច្...

ផឹក​ទឹក​ជីវ៉ាន់ស៊ុយ​មួយថ្ងៃមួយកែវ​អាចជួយកម្ចាត់​គ្រោះក្នុងតម្រងនោមបាន

Image
តម្រង់នោម​គឺជា​ផ្នែកមួយដ៏សំខាន់បំផុត​នៅក្នុងសរីរាង្គ​បរស់​យើង ព្រោះវា​ជួយចម្រោះ​កាកសំណល់​ពី​ឈាម ហើយកម្ចាត់​ចេញ​ពី​រាង​កាយ​ដោយបញ្ចូន​តាមរយៈទឹកនោម។ តែ​ទោះបី​ជា​យ៉ាង​ណា! ប្រសិន​បើ​តម្រង​នោមដើរ​តួនាទី​ស្រូប​យក​កាក​សំណល់ និង​ជាតិ​ពុលចេញពីរាងកាយច្រើនពេក​អាច​ធ្វើ​ឲ្យ​កើត​មាន​ជំងឺខ្សោយ​តម្រង​នោមធ្ងន់ធ្ងរ ហើយ​អាច​បង្កឲ្យ​មាន​គ្រោះក្នុងតម្រង​នោម​ថែមទៀត។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​រក​វិធីលាង​សម្អាត​តម្រង​នោម ដើម្បី​ឲ្យវាមាន​សុខភាព​ល្អ​ឡើងវិញ។ គ្រឿង​ផ្សំដែលចាំបាច់៖ - ជីវ៉ាន់ស៊ុយ​មួយក្តាប់ - ទឹក របៀប​ធ្វើ ហាន់ជីវ៉ាន់ស៊ុត​ឲ្យ​ល្អិតៗ ដាក់វា​ចុល​ឆ្នាំងតូច​មួយ ហើយ​ចាក់ទឹក​ពីលើ។ ដាំឲ្យពុះ​ក្នុងរយៈពេល​ ១០នាទី រួច​លើកចុះ​ទុកឲ្យត្រជាក់។ បន្ទាប់មក​អ្នក​ត្រូវ​យក​ទៅក្លាសេឲ្យ​ត្រជាក់ ហើយ​ផឹក​មួយថ្ងៃមួយពែង។ ចំណាំ៖  អ្នកក៏អាច​ធ្វើជា​តែ​បាន​ដូច​គ្នា​ប្រសិន​បើ​អ្នកចង់។ វិធីនេះ​មាន​ប្រសិទ្ធិភាព​ដូចគ្នា​ គ្រាន់តែ​អ្នក​ចម្អិន​វា​ឲ្យឆ្អិន​ក្នុងរយៈពេល ៣០នាទី។ ជាមួយនឹង​ការប្រើប្រាស់ធម្មតាៗ អ្នក​នឹង​សង្កេត​ឃើញថា ពណ៌ទឹកនោម​របស់​អ្នក​នឹង​ផ្លាស់​ប្តូរពី​ពណ៌​លឿង​ងងឹត ទៅ​ជា​ពណ៌លឿង​ថ្លា។ ការផ្លាស់ប្តូរនេះ​ដោយសារតែ​រាងកាយ​ចេ...

ទឹកសណ្តែកបណ្តុះអាចជួយការពារបញ្ហាជ្រុះសក់យ៉ាងមានប្រសិទ្ធភាព

Image
មូលហេតុដ៏ធំបំផុតនៃការជ្រុះសក់គឺបណ្តោលមកពីកង្វះនៃសារធាតុចិញ្ចឹម និង​កត្តាហ្សែន។ ប៉ុន្តែ​ប្រសិនបើអ្នក​ព្យាយាម​បរិភោគទឹកធម្មជាតិដែល​ផ្សំឡើង​ពី​សណ្តែក​បណ្តុះ​នេះ​វិញ វាមិនត្រឹមតែអាច​ជួយទប់ស្កាតបញ្ហា​ជ្រុះសក់បាន​ប៉ុណ្ណោះទេ ថែមទាំងអាចជួយពង្រឹងសុខភាព​ស្បែកក្បាល​ទៀត​ផង។ នៅក្នុង​សណ្តែកបណ្តុះមាន​បរិមាណ​នៃវីតាមីន B យ៉ាងច្រើន, ស័ង្កសី, ស្ពាន់ធ័រ និង​ប្រូតេអ៊ីន ដែលមាន​មុខងារ​ជួយជម្រុញឲ្យសក់ដុះឡើងវិញ និងការពារ​មិនឲ្យជ្រុះសក់។ រូបមន្ត៖ - សណ្តែ​បណ្តុះ ៣០០ ក្រាម - ក្រូច​ឆ្មា ១ផ្លែ (ច្របាច់យកទឹក) - ប៉ោមបៃតង ២ផ្លែ សូមយក​របស់​៣មុខ​នេះ​ក្រឡុកបញ្ចូលគ្នាឲ្យម៉ត់ល្អ ហើយព្យាយាម​ពិសា​រាល់មុន​ពេល​បរិភោគ​អាហារ ឲ្យបាន​រាល់ថ្ងៃ៕