ផឹក​កាហ្វេ​រាល់​ថ្ងៃ​ មាន​ប្រយោជន៍​លើសលប់ ហួសពីការស្មាន

ក្នុងការទទួលទានកាហ្វេនៅពេលព្រឹកព្រលឹមបានសាយភាយចូលក្នុងជីវិតមនុស្សទូទាំងពិភពលោកតាំងពីយូរលង់ណាស់មកហើញ ដោយជឿជាក់ថាកាហ្វេមានប្រសិទ្ធភាពក្នុងការដាស់ស្មារតីនិងផ្តល់កម្លាំង​ក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ។ គ្រាប់កាហ្វេត្រូវបានរកឃើញក្នុងផ្លែកាហ្វេដែលមានរូបរាងស្រដៀងទៅនឹងផ្លែ Cherry ដែលមានពណ៌ក្រហមពេលវាទុំ។



វាមិនត្រូវបាន​យកមកទទួលទានដូចរបៀបសព្វថ្ងៃនោះទេ រហូលដល់សតវត្សទី 13 ទើបប្រជាជនចាប់ផ្តើមមានការរំលីងគ្រាប់កាហ្វេ ដែលជាដំណាក់កាលទីមួយក្នុងការផលិតកាហ្វេដូចដែលបានស្គាល់រាល់ថ្ងៃនេះ។
ចាប់ផ្តើមពីកាហ្វេខ្មៅធម្មតា វាត្រូវបានយកមកច្នៃប្រឌិតនិងលាយបញ្ចូលជាមួយសិល្បះ បង្កើតបានជា Latte Art និងភេសជ្ជះ ច្រើនទម្រង់ទៀតដូចជា Cappuccino, Flat White, Mocha -ល- ។



ក្រៅពីរសជាតិដ៏ឈ្ងុញរបស់កាហ្វេ វាបានផ្តល់នូវអត្ថប្រយោជន៏ជាច្រើនចំពោះសុខភាព និង សកម្មភាពប្រចាំថ្ងៃ ដែលអ្នកទាំងគ្នាគួរតែស្វែងយល់។



1. ក្លិនរបស់គ្រាប់កាហ្វេ អាចធ្វើឲ្យអ្នកកាត់បន្ថយភាពតានតឹង។
2. កាហ្វេជួយឲ្យថ្លើមមានសុខភាពល្អ ចំពោះអ្នកពិសារស្រា គួរតែចាប់ផ្តើមទទួលទានកាហ្វេ។
3. កាហ្វេជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លានិងរីករាយ។
4. បើអ្នកជាស្រ្តី កាហ្វេជួយកាត់បន្ថយអត្រានៃការកើតជំងឺមហារីកស្បែក។
5. បើអ្នកចូលចិត្តហាត់កីឡា កាហ្វេរឹតតែបង្កើនភាពស្វាហាប់ដល់អ្នក។
6. ទទួលទានកាហ្វេជួយកាត់បន្ថយនៃការវិវត្តន៍នៃជំងឺទឹកនោមផ្អែម។
7. បេះដូង និងខួរក្បាលរបស់អ្នកនិងទទួលបាននូវសុខភាពល្អពីការញុំាកាហ្វេរាល់ព្រឹក។
8. កាហ្វេជួយឲ្យអ្នកធ្វើការនិងគិតដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវ័យ។
ប្រភព៖konpov.com

Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to use Vsphere?

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?