ខ្ទឹមស ដែលដុះពន្លក វាជាឱសថដ៏អស្ចារ្យ!


☞ ជួយស៊ែរចែកគ្នាដឹងផង ដើម្បីការពារខ្លួនពីជំងឺមហារីកដ៏កាចសាហាវ

ខ្ទឹមស ដែលដុះពន្លក វាជាឱសថដ៏អស្ចារ្យ!

វាអាចឲ្យយើងជៀសផុតពីជំងឺមហារីកកាចសាហាវ១៤ប្រភេទឯណោះ!

– អត្ថបទដោយ៖ អ៊ាង សុផល្លែតFacebook.com/SOPHALLETH

ពន្លកខ្ទឹមសដែលបានដុះចេញក្នុងកំឡុងរយៈពេល ៥ទៅ១០ថ្ងៃ គឺពិតជាមានបរិមាណប្រឆាំងអុកស៊ីតកម្មខ្លាំងជាងគេបំផុត ដើម្បីការពារដើមរបស់វា។

– ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ

– ផ្តល់នូវការការពារការស្ទះសរសៃឈាមបេះដូង
– មានសមត្ថភាពក្នុងការជួយទប់ស្កាត់ជំងឺមហារីក១៤ប្រភេទ

– មានប្រសិទ្ធិភាពការពារបាក់តេរី ផ្សិត មេរោគ ប៉ារ៉ាស៊ីតដោយគ្មានជាតិពុលណាមួយដល់រាង្គកាយឡើយ។
ការសិក្សាថ្មីមួយបានបង្ហាញថាពន្លកខ្ទឹមស មានអុកស៊ីដកម្មដែលមានលក្ខណៈសម្បត្តិយ៉ាងច្រើន។ ការស្រាវជ្រាវនេះបានបញ្ជាក់ថានៅពេលដែលពន្លកខ្ទឹមសប្រែជាបៃតង បន្ទាប់មកវាបង្កើតសមាសធាតុជាច្រើនបន្ថែមទៀតសម្រាប់ការការពារដើមរបស់វា។ ពន្លកនេះបង្កើនប្រព័ន្ធការពារខ្លាំងដើម្បីទប់ទល់ការវាយប្រហារពីបាក់តេរី មេរោគ និងសត្វល្អិតក្នុងអំឡុងពេលដំណុះ។

** វិធីប្រើ គឺយើងអាចយកខ្ទឹមសដែលមានដុះពន្លកនេះយកទៅជាគ្រឿងផ្សំហូបឆៅ១កំពិសជាប្រចាំថ្ងៃ ឬចំអិនអាហារ និងការទទួលទានទូទៅជំនួសខ្ទឹមសធម្មទា ព្រោះវាមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព និងជួយការពារទប់ស្កាត់ពីជំងឺមហារីកយ៉ាងមានប្រសិទ្ធិភាពផងដែរ។

ឯកសារយោង៖ healthyfoodstar

Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to use Vsphere?

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?