ក្រោយពី​សម្រាលកូន​រួច តើ​ស្ត្រី​ត្រូវ​បន្ត​ធ្លាក់ឈាម​យូរ​ប៉ុនណា​ទៅ​?

ការធ្លាក់​ឈាម​តាម​ទ្វារមាស គឺជា​រឿង​ធម្មតា​ទេ​ក្រោយពី​សម្រាល កូន​រួច​។ វា​ក៏​មិនមាន​អ្វីដែល​ត្រូវ​ភ័យ ព្រួយ​ដែរ​។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ដំណើរ ការ​មួយ​ផ្សេងទៀត​ដែល​រាងកាយ ត្រូវ​វិវត្តន៍​ទៅរក​ភាព​ធម្មតា​ឡើងវិញ​។ មិន​ខ្វល់​ថា​អ្នក​សម្រាលកូន​តាម​ធម្ម​ជាតិ ឬ​វះកាត់​ទេ អ្នក​គឺ​ត្រូវតែ​ធ្លាក់ឈាម​ក្រោយពី​កូន​ចេញពី​ក្នុង​ពោះ ហើយ​ទាំងអស់​។ ដូច្នេះ​តើ​អ្នកមាន​ឆ្ងល់​ទេ​ថា តើ​ការ​ធ្លាក់ឈាម​នេះ​កើតឡើង​យូរ ប៉ុនណា​ទៅ​?

​ការធ្លាក់​ឈាម​ក្រោយ សម្រាល​រួច​
​ការធ្លាក់​ឈាម​ដំបូង​ក្រោយ ពី​សម្រាលកូន​រួច​គេ​ហៅថា Lochia ។ វា គឺជា​ឈាម​ដែល​កើតចេញពី​កម្ទេចកម្ទី នៃ​ភ្នាស​របស់​ស្បូន កោសិកា​គ្រាប់​ឈាម ស និង​ឈាម​។ សម្រាប់​ការ​សម្រាលកូន ដោយ​វះកាត់ គឺ​មិនសូវមាន Lochia នេះ​ទេ​។ បើសិនជា​អ្នក​មិនបាន​សម្រាក គ្រប់គ្រាន់​ក្រោយពី​សម្រាលកូន​រួច​ទេ វា​អាច​នឹងត្រូវ​ធ្លាក់ឈាម​នេះ​កាន់តែ ច្រើន​។ ដូច្នេះ​ចូរ​ប្រើពេល​វេលា​នេះ ដើម្បី​សម្រាក​ឱ្យបាន​ច្រើន និង​ឱ្យ​របួស ខាងក្នុង​ជាសះស្បើយ​ពី​ការ​សម្រាល កូន​ផង​ទៅ​។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ការធ្លាក់​ឈាម​ពី​ទ្វារមាស​បែបនេះ​នឹង បន្ត​រហូតដល់​៦​សប្តាហ៍​។ សម្រាប់​ស្ត្រី ភាគច្រើន វា​អាច​នឹង​ថយចុះ​ហើយ ក្នុង​មួយ​សប្តាហ៍​ដំបូង​។ ប៉ុន្តែ​វា​ក៏​អាច​បន្ត ទៅ​ច្រើន​សប្តាហ៍​ទៀត​ដែរ ទើប​ឈប់ ធ្លាក់​តែម្តង​។ អ្នកនឹង​ដឹងថា វា​ជាការ ធ្លាក់ឈាម​ច្រើនៗ​ក្នុង​រយៈពេល​ពីរ​បី ថ្ងៃ​ដំបូង​។ ដំបូង​ឡើយ អ្នក​អាច​នឹង​ធ្លាក់ ជា​កំណក​ឈាម​ខ្លាំង​នៅពេល​ងើប ឈរ​។ ក្រោយមក ការធ្លាក់​ឈាម​នឹង តិច​ទៅៗ ដោយមាន​ពណ៌​ក្រហម​ស្រស់ និង​បន្ទាប់មក​ទៅជា​ផ្កាឈូក​វិញ​។ នៅ រយៈពេល​ពីរ​បី​ថ្ងៃក្រោយ ការហូរ​ទឹក រំអិល​ទាំងអស់​ជាទូទៅ គឺមាន​ពណ៌ ថ្លាៗ​។ រឿង​ដែល​សំខាន់​ដែល​អ្នក​គួរ តែ​ធ្វើ​នោះ​គឺ​ត្រូវ​ផ្លាស់ប្តូរ​ទ្រនាប់ ឬ​សំឡី អនាម័យ​ជា​ញឹកញាប់​ដើម្បី​ចៀសវាង ការបង្ក​រោគ​។​
​ ​
​ផ្ទុយទៅវិញ បើសិន​ជាការ ធ្លាក់ឈាម​នោះ​នៅតែ​បន្ត​ខ្លាំង​ដដែល ឬ​ធ្លាក់​ច្រើន​លើសពី​បី​ថ្ងៃ​ទៀត​នោះ វា​គឺជា​រឿង​ដែល​ត្រូវ​ខ្វល់ខ្វាយ និង​ទៅ ជួប​ពេទ្យ​ជាបន្ទាន់​ហើយ​។ ករណី​ដែល មាន​ក្តៅខ្លួន ហើមជើង​ម្ខាង ទឹករំអិល ចេញពី​ទ្វារមាស​មាន​ក្លិនស្អុយ ឬ​ឈឺចាប់ នៅក្នុង​ពោះ​កាន់តែខ្លាំង ក៏​ជា​ភ្លើង​ក្រហម​ដែល​ត្រូវ ទៅ​ជួប​ពេទ្យ​ដែរ ព្រោះ​វា​អាចជា​សញ្ញា​បញ្ជាក់ថា នៅ សល់​កម្ទេច​សុក​ក្នុង​ស្បូន​។​
​ ​
​សម្រាប់​ស្ត្រី​ខ្លះ ការ​មក​រដូវ​វិញ ទំនងជា​អាច​កើតឡើង​នៅ​សប្តាហ៍​ទី​៤ ក្រោយពី​សម្រាលកូន​រួច ខណៈពេល ដែល​ខ្លះទៀត​អាច​បន្ត​រហូតដល់​មួយ ឆ្នាំក្រោយ​ឯណោះ ៕ ដោយៈ www.health.com.kh

Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

ធ្លាក់សពណ៌ត្នោត មានន័យដូចម្តេច? ស្ត្រីគ្រប់រូបគួរដឹងពីឥឡូវនេះ

ចៀសវាង ៧ចំណុចនេះពេលកក់សក់ បើមិនចង់អោយសក់ខូច