លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានសម្តេច វិបុលសេនាភក្តី សាយ ឈុំ បញ្ចប់ដំណែងភ្លាមៗ ដោយសារតែ….


រាជធានី​ភ្នំពេញ​: កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋស្តីទី​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានចេញ​ព្រះរាជក្រឹត្យ បញ្ចប់​តំណែង​លោក អះ​ម៉ាត់ យ៉ះ​យ៉ា​ ពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយ​មាន​ព្រះរាជក្រឹត្យ បញ្ចប់​តំណែង​ ​យោងតាម​សំណើរ​របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាប់​ពាក់ព័ន្ធ​និង​ករណី​ ស្ត្រី​ជំនួយការ​មេផ្ទះ​ ដែល​ទៅធ្វើ​ការ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​បាត់​ខ្លួន​រយៈពេល​១២​ឆ្នាំ​។
គួររំលឹកផងដែរថា ស្ត្រី​រងគ្រោះខាងលើ​ មានឈ្មោះ សុះ រទស់ អាយុ​២៨​ឆ្នាំ រស់នៅក្នុង​ខេត្តកំពង់ធំ បាន​ចាក​ចេញពី​ប្រទេស​ អា​រ៉ា​ប៊ី​សា​អូឌីត មកដល់​ប្រទេស​កម្ពុជា​វិញ ​នៅ​ចុងខែ​សីហា ឆ្នាំ​២០១៧ ។​ ​នាង​បាន​រសាត់អណ្ដែត​ អស់​រយៈពេល​១២​ឆ្នាំ ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត តាមរយៈ​ក្រុមហ៊ុន ​ជ្រើសរើស​ពលករ​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា តែ​ពេលនេះ ក្រុមហ៊ុន​របស់លោក អះម៉ាត់ យ៉ះយ៉ា បានបិទទ្វារ លែង​ដំណើរការ​ទៅហើយ ។​

ដោយឡែកថ្មីៗនេះ ក្រសួង​ការងារ​បានបញ្ជាក់ផងដែរថា ​ក្រុមហ៊ុន​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា គឺជាក្រុមហ៊ុន​ខុសច្បាប់ ៕​

Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

ធ្លាក់សពណ៌ត្នោត មានន័យដូចម្តេច? ស្ត្រីគ្រប់រូបគួរដឹងពីឥឡូវនេះ

ចៀសវាង ៧ចំណុចនេះពេលកក់សក់ បើមិនចង់អោយសក់ខូច