រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

រូបគំនូរប្រវត្តិសាស្ត្រជាច្រើនត្រូវបានលោក ព្រាប ចាន់ម៉ារ៉ា បង្ហាញនៅលើ Facebook របស់លោកដោយអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ពេលទទួលដំណឹងថា រូបគំនូរ និង ព្រះវិហារដ៏ចំណាស់ ក្នុងវត្តកំពង់ធំ ត្រូវបានគេវាយកំទេចរាបស្មើដល់ដី បាត់ទៅហើយ។ បើតាមប្រភពព័ត៌មានបានអោយដឹងថា វត្តកំពង់ធំ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 1633 ចំណែកឯព្រះវិហារ ត្រូវបានសាងសង់នៅក្នុងឆ្នាំ 1948 ខណៈពេលដែលគំនូរនៅលើជញ្ជាំងព្រះវិហារ ត្រូវបានគេគូរនៅក្នុងឆ្នាំ 1960 ពេលនេះត្រូវបានវាយកំទេចចោល ទោះបីធ្លាប់បានដាក់ជាបេតិកភណ្ឌជាតិ កាលពីឆ្នាំ 2007 យ៉ាងណាក្តី។
លោក ព្រាប ចាន់ម៉ារ៉ា បានរៀបរាប់នៅលើ Facebook លោកថា៖ “គំនូរជាប្រវត្តិសាស្ត្រនៅវត្តកំពង់ធំ គូរឆ្នាំ១៩៦០ មានរូបអ្នកដឹកនាំ​ល្បីៗ​លើលោកសម័យនោះ ដែលមានទំនាក់ទំនងជាមួយខ្មែរ ដូចជា ចិន, រុស្សី, អាមេរិក, ឥណ្ឌា, ឥណ្ឌូនេស៊ី, ភូមា… និងព្រះឆាយាលក្ខណ៍​ព្រះបរមរតនកោដ្ឋ។ល។ ដែលអ្នកស្រាវជ្រាវខ្មែរនិងបរទេស​ចាប់អារម្មណ៍​សិក្សា ត្រូវគេវាយកម្ទេចឲ្យវិនាសអន្តរាយ (ក្នុងព្រះវស្សា​និងក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧នេះ)”













Comments

Popular posts from this blog

How to use Vsphere?

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?