មហាសែនរន្ធត់!! រថយន្តមួយគ្រឿង បានផ្ទុះលាន់ដូចជាបំផ្ទុះគ្រាប់បែក បណ្តាលឲ្យបំណែករាងកាយមនុស្សជាដុំៗ (មានវីដេអូ)

បន្ទាយមានជ័យ៖ មានករណីដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តមួយគ្រឿង បានផ្ទុះលាន់ដូចជាបំផ្ទុះគ្រាប់បែក បណ្តាលឲ្យបំណែករាងកាយមនុស្ស និងរថយន្តខ្ទេចចេញគ្នា ដែលមានជាដុំតូចធំ​ រហូតមានមនុស្សប្រុស៣នាក់ស្លាប់យ៉ាងរន្ធត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃត្រង់ទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ម្តុំព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

រថយន្តដែលផ្ទុះខាងលើនេះ ជាប្រភេទរថយន្តម៉ាកនីសាន់ មួយបាំងកន្លះ បើកបរពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅបាត់ដំបង ហើយចំពោះមូលហេតុនៃការផ្ទុះខាងលើនេះ ផ្តើមចេញពីអ្វីនោះនៅមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងធ្វើការ។គេនៅមិនទាន់ដឹងទាន់ស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ ចំពោះមូលហេតុបណ្តាលឲ្យកើតមានករណីផ្ទុះរថយន្តនេះក៏នៅមិនទាន់ដឹងច្បាស់ដែរ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កនេះទំនងជាកែច្នៃបំពាក់ហ្គាស ហើយមានដឹងសារជាតិផ្ទុះ និងម៉ូតូ ហើយធ្វើដំណើរឆ្ពោះទៅភ្នំពេញ ទើបបណ្តាលឲ្យផ្ទុះបែកខ្ទេចយ៉ាងខ្លាំងបែបនេះ។ ពេលនេះសាច់ញាតិរបស់សាកសពកំពុងតែស្រែកទ្រហ៊ោយំសោកស្តាយ ជនរងគ្រោះ៕









Comments

Popular posts from this blog

How to use Vsphere?

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?