Posts

សប្បាយ​ទៀត​ហើយ! បុណ្យសមុទ្រ នឹង​ធ្វើ​ឡើង​នៅ​ខេត្តកែប​ ពី​ថ្ងៃ ២២ ដល់ ២៤ ធ្នូ​ខាង​មុខ

Image
បុណ្យសមុទ្រលើកទី ៦ នឹងធ្វើឡើងនៅខេត្តកែបរយៈ​ពេល ចាប់​ពី​ថ្ងៃទី ២២ ដល់២៤ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» ដែល​​មាន​ការ​សម្តែង​សិល្បៈ​ជាតិ​និង​អន្តរជាតិ​ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍, ការ​តាំង​ពីព័រណ៌​ម្ហូបអាហារ ភេសជ្ជៈ ផលិតផល​ក្នុង​ស្រុក និង​កីឡា​លើ​ទឹក​ជា​ច្រើន​ប្រភេទ​ថែម​ទៀត​ផង។ រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​បាន អះអាងថា បុណ្យ​សមុទ្រ​លើក​នេះ ក៏​រួម​ចំណែក​យក​ខេត្ត​កែប​ជា​ខេត្ត​គំរូ​ខាង​អនាម័យ ក៏​ដូចជា​ជួយ​ជម្រុយ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជាក្លាយ​ជា​ទិសដៅ​ទេសចរណ៍​សំខាន់​ទី ២​បន្ទាប់​ពី​អង្គរវត្ត​ផង​ដែរ៕

ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…

Image
ជីវិតតារា​ចម្រៀងស្រី​ប្រចាំផលិតកម្ម​រស្មីហង្សមាស អ្នក​នាង សាន ស្រីឡៃ ដែល​ត្រូវ​បាន​អតីតស្វាមី​បាញ់​សម្លាប់​កាល​ពី​ម្សិល​មិញ រងទុក្ខ​​និង​ពុះពារ​គ្រប់​យ៉ាង ដោយ​គ្រួសារ​ក្រីក្រ ខំ​មក​ប្រឡង​កម្មវិធី The Voice Cambodia ទាំង​ត្រដ ដោយ​ត្រូវ​ខ្ចី​ខោអាវអ្នក​នាង​ពេជ្រ សោភា ​ស្លៀក​ឡើង​ឆាក។ លើស​ពី​នេះ បើ​តាម​ការ​លេចឮ​កន្លង​មក ស្រីឡៃ ធ្លាប់​ត្រូវ​អតីត​ស្វាមី ដែល​ជា​មន្រ្តីគយ វាយ​ធ្វើបាប នឹង​តាម​ត្រូវគ្នា​វិញ​ ក្រោយ​លែងលះ​មិនទាន់​ដាច់ស្រាច់។បើ​តាម​ការ​ឆ្លើយតប​​ទៅ​កាន់​ការ​សាកសួរ​របស់​កាសែត​ក្នុង​ស្រុក ​តារា​ចម្រៀង​ហង្សមាស អ្នក​នាង ពេជ្រ សោភា និយាយ​ទាំង​ទឹកភ្នែក​ហូរ​និង​អួល​ដើម​ក​មុខ​សាកសព​ដូច្នេះ​ថា ស្រីឡៃ​កាល​ក្រោយ​ជាប់​ក្នុង​វគ្គ​ចុង​ក្រោយ​កម្មវិធី The Voice Cambodia រដូវ​កាល​ទី២ ត្រូវ​ពុះ​ពារ​រក​ស៊ីចិញ្ចឹម​​កូន​ប្រុស​កម្សត់​ពីរ​នាក់ និង​បន្ទុក​គ្រួសារ​​ទាំង​មូល​​មាន​​ម្តាយ​ពីការ​ ហើយ​អ្វី​ដែល​កាន់​តែ​អាសូរ គឺ​ក្រោយ​ការ​បាត់បង់ជីវិត​របស់​តារាចម្រៀង​កំសត់​រូប កូន​ប្រុស​ពី​រនាក់​និង​បន្ទុក​គ្រួសារ​ទាំង​មូល គឹ​លែង​មាន​ជំហរ​ហើយ។អ្នក​នាង​បន្ថែម​ថា សូម​​ទាំងអស់​គ្នា កុំ​និយាយ​ថា ស្រីឡៃ​ព្រោះ​តែ​ល្បី​ទើ

លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានសម្តេច វិបុលសេនាភក្តី សាយ ឈុំ បញ្ចប់ដំណែងភ្លាមៗ ដោយសារតែ….

Image
រាជធានី​ភ្នំពេញ​: កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋស្តីទី​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានចេញ​ព្រះរាជក្រឹត្យ បញ្ចប់​តំណែង​លោក អះ​ម៉ាត់ យ៉ះ​យ៉ា​ ពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយ​មាន​ព្រះរាជក្រឹត្យ បញ្ចប់​តំណែង​ ​យោងតាម​សំណើរ​របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាប់​ពាក់ព័ន្ធ​និង​ករណី​ ស្ត្រី​ជំនួយការ​មេផ្ទះ​ ដែល​ទៅធ្វើ​ការ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​បាត់​ខ្លួន​រយៈពេល​១២​ឆ្នាំ​។ គួររំលឹកផងដែរថា ស្ត្រី​រងគ្រោះខាងលើ​ មានឈ្មោះ សុះ រទស់ អាយុ​២៨​ឆ្នាំ រស់នៅក្នុង​ខេត្តកំពង់ធំ បាន​ចាក​ចេញពី​ប្រទេស​ អា​រ៉ា​ប៊ី​សា​អូឌីត មកដល់​ប្រទេស​កម្ពុជា​វិញ ​នៅ​ចុងខែ​សីហា ឆ្នាំ​២០១៧ ។​ ​នាង​បាន​រសាត់អណ្ដែត​ អស់​រយៈពេល​១២​ឆ្នាំ ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត តាមរយៈ​ក្រុមហ៊ុន ​ជ្រើសរើស​ពលករ​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា តែ​ពេលនេះ ក្រុមហ៊ុន​របស់លោក អះម៉ាត់ យ៉ះយ៉ា បានបិទទ្វារ លែង​ដំណើរការ​ទៅហើយ ។​ ដោយឡែកថ្មីៗនេះ ក្រសួង​ការងារ​បានបញ្ជាក់ផងដែរថា ​ក្រុមហ៊ុន​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា គឺជាក្រុមហ៊ុន​ខុសច្បាប់ ៕​

សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកធ្វើចរាចរឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ​ដើម្បីធ្វើការជួសជុល ​

Image
សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកធ្វើចរាចរឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះតទៅ ដើម្បីធ្វើការជួសជុល ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖

អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពី​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី០៧ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមតំបន់មួយចំនួន

Image
រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពី​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចខាងក្រោម។  សូមអានខ្លឹមសារលម្អិតដូចខាងក្រោម ៖

សោកស្តាយក្រោយពីកាសែត ​ខេមបូឌាដេលី ​ប្រកាសបិទ​ទ្វារ

Image
កាលពីថ្ងៃទី៤កញ្ញា ក្លឹបអ្នកកាសែតកម្ពុជា បានសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្តែងការសោកស្តាយដែលកាសែត ខេមបូឌាដេលី (Cambodia Daily) បានប្រកាសបិទទ្វារឈប់ដំណើរការផ្សាយចាប់ពីពេលនេះតទៅ។ កាសែតជាភាសា អង់គ្លេសនិងខ្មែរមួយនេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារប្រកាសថាបានជំពាក់ថ្លៃពន្ធចំនួនជាង ៦ លានដុល្លារអាមេរិកនិងតម្រូវឲ្យបង់ពន្ធជូនរដ្ឋត្រឹមថ្ងៃទី៤កញ្ញានេះ។ ក្លឹបអ្នកកាសែតកម្ពុជាសូមអំពាវនាវដល់ម្ចាស់កាសែត ខេមបូឌាដេលី គួររកវិធីសម្រប សម្រួលជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីរកដំណោះស្រាយសមស្របមួយដែលអាច អនុញ្ញាតឲ្យកាសែតនេះដំណើរការឡើងវិញបាន។ ការប្រកាសបិទទ្វារដោយខ្លួនឯង របស់កាសែតខេមបូឌាដេលី ជាការបាត់បង់ប្រភពព័ត៌មានមួយសម្រាប់អ្នកអានរបស់ខ្លួន។ យ៉ាងណាក៏ដោយ ក្លឹបអ្នកកាសែតកម្ពុជាសង្ឃឹមថា ស្ថាប័នសារព័ត៌មានផ្សេងទៀតនឹង នៅតែបន្តការងាររបស់ខ្លួនស្របតាមវិជ្ជាជីវៈ និងការទទួលខុសត្រូវដើម្បីផ្តល់ព័ត៌មានដល់មហាជនទូទៅឲ្យបានទូលំទូលាយ។ ទន្ទឹមនឹងនេះ ក្លឹបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដល់ ស្ថាប័នសារព័ត៌មានទាំងអស់សូមយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការកើតមានបញ្ហាជាយថាហេតុណាមួយដោយការខ្វះចន្លោះខាងផ្លូវច្បាប់។

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

Image
រូបគំនូរប្រវត្តិសាស្ត្រជាច្រើនត្រូវបានលោក ព្រាប ចាន់ម៉ារ៉ា បង្ហាញនៅលើ Facebook របស់លោកដោយអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ពេលទទួលដំណឹងថា រូបគំនូរ និង ព្រះវិហារដ៏ចំណាស់ ក្នុងវត្តកំពង់ធំ ត្រូវបានគេវាយកំទេចរាបស្មើដល់ដី បាត់ទៅហើយ។ បើតាមប្រភពព័ត៌មានបានអោយដឹងថា វត្តកំពង់ធំ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 1633 ចំណែកឯព្រះវិហារ ត្រូវបានសាងសង់នៅក្នុងឆ្នាំ 1948 ខណៈពេលដែលគំនូរនៅលើជញ្ជាំងព្រះវិហារ ត្រូវបានគេគូរនៅក្នុងឆ្នាំ 1960 ពេលនេះត្រូវបានវាយកំទេចចោល ទោះបីធ្លាប់បានដាក់ជាបេតិកភណ្ឌជាតិ កាលពីឆ្នាំ 2007 យ៉ាងណាក្តី។ លោក ព្រាប ចាន់ម៉ារ៉ា បានរៀបរាប់នៅលើ Facebook លោកថា៖ “គំនូរជាប្រវត្តិសាស្ត្រនៅវត្តកំពង់ធំ គូរឆ្នាំ១៩៦០ មានរូបអ្នកដឹកនាំ​ល្បីៗ​លើលោកសម័យនោះ ដែលមានទំនាក់ទំនងជាមួយខ្មែរ ដូចជា ចិន, រុស្សី, អាមេរិក, ឥណ្ឌា, ឥណ្ឌូនេស៊ី, ភូមា… និងព្រះឆាយាលក្ខណ៍​ព្រះបរមរតនកោដ្ឋ។ល។ ដែលអ្នកស្រាវជ្រាវខ្មែរនិងបរទេស​ចាប់អារម្មណ៍​សិក្សា ត្រូវគេវាយកម្ទេចឲ្យវិនាសអន្តរាយ (ក្នុងព្រះវស្សា​និងក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧នេះ)”