ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…

ជីវិតតារា​ចម្រៀងស្រី​ប្រចាំផលិតកម្ម​រស្មីហង្សមាស អ្នក​នាង សាន ស្រីឡៃ ដែល​ត្រូវ​បាន​អតីតស្វាមី​បាញ់​សម្លាប់​កាល​ពី​ម្សិល​មិញ រងទុក្ខ​​និង​ពុះពារ​គ្រប់​យ៉ាង ដោយ​គ្រួសារ​ក្រីក្រ ខំ​មក​ប្រឡង​កម្មវិធី The Voice Cambodia ទាំង​ត្រដ ដោយ​ត្រូវ​ខ្ចី​ខោអាវអ្នក​នាង​ពេជ្រ សោភា ​ស្លៀក​ឡើង​ឆាក។ លើស​ពី​នេះ បើ​តាម​ការ​លេចឮ​កន្លង​មក ស្រីឡៃ ធ្លាប់​ត្រូវ​អតីត​ស្វាមី ដែល​ជា​មន្រ្តីគយ វាយ​ធ្វើបាប នឹង​តាម​ត្រូវគ្នា​វិញ​ ក្រោយ​លែងលះ​មិនទាន់​ដាច់ស្រាច់។បើ​តាម​ការ​ឆ្លើយតប​​ទៅ​កាន់​ការ​សាកសួរ​របស់​កាសែត​ក្នុង​ស្រុក ​តារា​ចម្រៀង​ហង្សមាស អ្នក​នាង ពេជ្រ សោភា និយាយ​ទាំង​ទឹកភ្នែក​ហូរ​និង​អួល​ដើម​ក​មុខ​សាកសព​ដូច្នេះ​ថា ស្រីឡៃ​កាល​ក្រោយ​ជាប់​ក្នុង​វគ្គ​ចុង​ក្រោយ​កម្មវិធី The Voice Cambodia រដូវ​កាល​ទី២ ត្រូវ​ពុះ​ពារ​រក​ស៊ីចិញ្ចឹម​​កូន​ប្រុស​កម្សត់​ពីរ​នាក់ និង​បន្ទុក​គ្រួសារ​​ទាំង​មូល​​មាន​​ម្តាយ​ពីការ​ ហើយ​អ្វី​ដែល​កាន់​តែ​អាសូរ គឺ​ក្រោយ​ការ​បាត់បង់ជីវិត​របស់​តារាចម្រៀង​កំសត់​រូប កូន​ប្រុស​ពី​រនាក់​និង​បន្ទុក​គ្រួសារ​ទាំង​មូល គឹ​លែង​មាន​ជំហរ​ហើយ។អ្នក​នាង​បន្ថែម​ថា សូម​​ទាំងអស់​គ្នា កុំ​និយាយ​ថា ស្រីឡៃ​ព្រោះ​តែ​ល្បី​ទើប​ចង់​លែង​ប្តី គឺ​ក្នុង​នោះ​មាន​រឿង​ច្រើន​ក្នុង​គ្រួសារ​នាង ដែល​គ្រប់​គ្នា​មិន​ដែល​ដឹង។ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​កាល​កម្មវិធី The Voice Cambodia ស្រីឡៃ តស៊ូ​គ្រប់​យ៉ាង ទាំង​អត់ប្រាក់ ពោល​គឺ​ដើម្បី​ជីវិភាព​គ្រួសារ ស្រីឡៃ ត្រូវ​ប្រឹងសូម្បី​តែ​ខ្ចី​សំលៀកបំពាក់​គេស្លៀក​ក្តី។







អ្នក​នាង ពេជ្រ សោភា បន្ថែម​ទាំង​អួល​ដើម​កថា អ្វី​ដែល​កាន់​តែ​អាសូរ​បំផុត គឹ​កូន​ទាំង​ពីរ​របស់​ស្រីឡៃ ដែល​មើល​ទៅ​ពួកគេមិន​ទាំង​ដឹង​ថា​ម្តាយ​កំសត់​ខ្លួន​បាន​ស្លាប់​ផង ព្រោះ​តែ​នៅ​ក្មេង​ពេក៕
ប្រភព៖អង្គរផុស

Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to use Vsphere?

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?