Posts

ក្រោយពី​សម្រាលកូន​រួច តើ​ស្ត្រី​ត្រូវ​បន្ត​ធ្លាក់ឈាម​យូរ​ប៉ុនណា​ទៅ​?

Image
ការធ្លាក់​ឈាម​តាម​ទ្វារមាស គឺជា​រឿង​ធម្មតា​ទេ​ក្រោយពី​សម្រាល កូន​រួច​។ វា​ក៏​មិនមាន​អ្វីដែល​ត្រូវ​ភ័យ ព្រួយ​ដែរ​។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ដំណើរ ការ​មួយ​ផ្សេងទៀត​ដែល​រាងកាយ ត្រូវ​វិវត្តន៍​ទៅរក​ភាព​ធម្មតា​ឡើងវិញ​។ មិន​ខ្វល់​ថា​អ្នក​សម្រាលកូន​តាម​ធម្ម​ជាតិ ឬ​វះកាត់​ទេ អ្នក​គឺ​ត្រូវតែ​ធ្លាក់ឈាម​ក្រោយពី​កូន​ចេញពី​ក្នុង​ពោះ ហើយ​ទាំងអស់​។ ដូច្នេះ​តើ​អ្នកមាន​ឆ្ងល់​ទេ​ថា តើ​ការ​ធ្លាក់ឈាម​នេះ​កើតឡើង​យូរ ប៉ុនណា​ទៅ​? ​ ​ការធ្លាក់​ឈាម​ក្រោយ សម្រាល​រួច​ ​ការធ្លាក់​ឈាម​ដំបូង​ក្រោយ ពី​សម្រាលកូន​រួច​គេ​ហៅថា Lochia ។ វា គឺជា​ឈាម​ដែល​កើតចេញពី​កម្ទេចកម្ទី នៃ​ភ្នាស​របស់​ស្បូន កោសិកា​គ្រាប់​ឈាម ស និង​ឈាម​។ សម្រាប់​ការ​សម្រាលកូន ដោយ​វះកាត់ គឺ​មិនសូវមាន Lochia នេះ​ទេ​។ បើសិនជា​អ្នក​មិនបាន​សម្រាក គ្រប់គ្រាន់​ក្រោយពី​សម្រាលកូន​រួច​ទេ វា​អាច​នឹងត្រូវ​ធ្លាក់ឈាម​នេះ​កាន់តែ ច្រើន​។ ដូច្នេះ​ចូរ​ប្រើពេល​វេលា​នេះ ដើម្បី​សម្រាក​ឱ្យបាន​ច្រើន និង​ឱ្យ​របួស ខាងក្នុង​ជាសះស្បើយ​ពី​ការ​សម្រាល កូន​ផង​ទៅ​។​ ​ ​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការធ្លាក់​ឈាម​ពី​ទ្វារមាស​បែបនេះ​នឹង បន្ត​រហូតដល់​៦​សប្តាហ៍​។ សម្រាប់​ស្ត្រី ភាគច្រើន វា​អាច​នឹង​ថ...

តើលោកអ្នកចង់ស្រកទម្ងន់ទេ សូមមើលវិធីងាយៗ

Image
តើ​ពាក្យ​ ថា​កាត់​បន្ថយ​កាឡូរី​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ? វា​ប្រហែលជា​មាន​ន័យ​ថា ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មួយ​នឹង​ឧបករណ៍​ហាត់ប្រាណ​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​វិធី​នេះ​តម្រូវ​ឱ្យ​មានការ​តាំងចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​អំណត់ ។ ប្រសិនបើ​អ្នកមាន​ជម្រើស​ដើម្បី​កាត់​បន្ថយ​កាឡូរី និង​ឈាន​ដល់​គោលដៅ​សម្រក​ទម្ងន់​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​វិញ តើ​អ្នកមាន​អារម្មណ៍​បែប​ណា ? វិធី ងាយ​ៗ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​កាឡូរី​ដោយ​គ្រាន់តែ​អ្នក​ត្រូវ​អនុវត្ត​សកម្មភាព​ខាងក្រោម​ឱ្យ​ក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃ ៖ ១-​បរិភោគ តិច​ៗ៤​ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ ជំនួស​ឱ្យ​ការ​បរិភោគ​អាហារ​យ៉ាងច្រើន​ក្នុង​ពេល​តែ​មួយ អ្នក​អាច​បែងចែក​បរិមាណ​អាហារ​ដូច​គ្នា​នេះ​ទៅ​ជា​ទំហំ តូច​ៗ​វិញ​ដោយ​បរិភោគ​វា​៤​ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ អត្ថប្រយោជន៍​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​គឺ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នៃ​ការ​ឃ្លាន​មិន​ត្រូវ​ពេល​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​បារម្ភ​ថា អ្នក​នឹង​ទទួលទាន​កាឡូរី​លើស​ចំនួន ។ ២-​បរិភោគ​ផ្លែ​ឈើ​ជា​អាហារ​សម្រន់ ជំនួស​ឱ្យ​ការ​បរិភោគ​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​ជា​អាហារ​សម្រន់ វា​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ...

សមាជិកសភាអាស៊ាន អំពាវនាវទៅរដ្ឋសមាជិក និងសហគមន៍អន្ដរជាតិ ត្រូវបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យប្ដេជ្ញាគោរពតាមលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ពិសេសគោលការណ៍ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១

Image
សមាជិកសភាអាស៊ាន អំពាវនាវឲ្យសហគមន៍អន្ដរជាតិ ចាប់បង្ខំរដ្ឋាភិបាលកម្ពុជា ឲ្យគោរពលទ្ធិប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានបិទប្រព័ន្ធ​ផ្សពផ្សាយឯករាជ្យមួយចំនួន និង​បិទ​អង្គការ NDI ដែលធ្វើការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងសេចក្ដីថ្លែងការណ៍​ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានបង្ហាញក្ដីបារម្ភ អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដោយថា រដ្ឋាភិបាលបានបើកការបង្ក្រាបលើបណ្ដាញសារព័ត៌មានឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងបណ្ដេញបុគ្គលិកវិទ្យាសា្ថនជាតិប្រជាធិបតេយ្យ “NDI” របស់អាមេរិក កាលពីពេលថ្មីៗនេះ។ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អំពាវនាវទៅរដ្ឋសមាជិក និងសហគមន៍អន្ដរជាតិ ត្រូវបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យប្ដេជ្ញាគោរពតាមលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ពិសេសគោលការណ៍ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ប៉ុន្ដែអ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន​ លើកឡើងថា ចំណាត់ការថ្មីៗនេះ គឺរដ្ឋាភិបាលកំពុងពង្រឹងការអនុវត្...

ដឹងមូលហេតុពិតករណីរឿងឃាតកម្ម អា ក សម្លាប់ពូថ្លៃ ហើយខ្វេះភ្នែកទៀតនោះ ផ្តើមចេញពីរឿង………(Video)

Image
ដឹងមូលហេតុពិតហើយ រឿងឃាតកម្ម អា ក សម្លាប់ពូថ្លៃ ហើយខ្វេះភ្នែកថែមទៀតនោះ ផ្តើមចេញពីរឿងជុះអាចម៍ដាក់ឆ្នាំងបាយ! កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនល្មើស បានធ្វើសកម្មភាព អា ក សម្លាប់ពូថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកជនរងគ្រោះទាំងសងខាងផងដែរ ។ ពាក់ព័ន្ធករណីនេះ មហាជនជាច្រើន បានធ្វើការថ្កោលទោសជនល្មើសខ្លាំងៗ និងមានការងឿងឆ្ងល់ពីមូលហេតុអ្វី ទើបបានជាឃាតករ មានចិត្តសាហាវឃោរឃៅដល់ម្លឹង ? ក្រោយពេលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប ឃាតករបានសារភាពថា៖ រូបគេឈ្មោះ សំ សំណាង ហៅ លាប អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ កន្លងមកធ្លាប់ជាប់គុក៣ដង – លើកទី១ជាប់គុកបាន០៨ខែ ក្នុងអំឡុងឆ្នាំ២០០៦ ពីបទហឹង្សាដោយចេតនា ដោយបានយកញញួរវាយទៅលើជនរងគ្រោះម្នាក់របួសធ្ងន់ធ្ងរ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ – លើកទី២ជាប់គុកបាន២ឆ្នាំ ក្នុងអំឡុងឆ្នាំ២០០៩ពីបទហឹង្សាដោយចេតនា ដោយរូបគេបានធ្វើសកម្មភាពយកកំបិតប៉័ងតោ កាប់ទៅទៅលើជនរងគ្រោះបណ្តាលឲ្យរប...

ស្រីៗបើអាយុ ២៥ឆ្នាំហើយ មិនទាន់ធ្វើរឿងទាំងនេះបានទៀត មិនគប្បីនឹងខ្លួន​ឯងទេ

Image
មក​ដល់​ពេល​នេះ​អ្នក​អាយុ​ប៉ុន្មាន​ហើយ?​ ក្នុង​អាយុ​ប៉ុណ្ណឹង​អ្នក​បាន​ធ្វើ​អី​ខ្លះ​ហើយ?​ អ្នក​មិន​ត្រូវ​ខ្ជះខ្ជាយ​វ័យ​របស់​អ្នក​ទៅ​ទាំង​គ្មាន​អី​សោះ​នោះ​ទេ។​ បើ​អ្នក​ឈាន​ចូល​ដល់​អាយុ​ ២៥​​ ឆ្នាំ​ ហើយ​អ្នក​គួរ​តែ​ប្រាប់​ និង​ដាស់​តឿន​ខ្លួន​នូវ​រឿង​ទាំង​នេះ៖ 1. កុំ​ឲ្យ​ខ្លួន​ឯង​នៅ​ស្ងៀម​ ៖ ជា​វ័យ​មួយ​ដែល​អ្នក​ត្រូវ​ស្វែង​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ ហើយ​នឹង​បំពេញ​នូវ​ក្ដី​ស្រមៃ​ដែល​​ខ្លួន​មាន​ ត្រូវ​ធ្វើ​ការងារ​មួយ​ដែល​អ្នក​ស្រឡាញ់​បំផុត​។ 2. បោះបង់​ទំនាក់ទំនង​ស្នេហា​ណា​ដែល​គ្មាន​ភាព​រីករាយ ៖ បើ​អ្នក​ទទួល​បាន​អារម្មណ៍​ដែល​គ្មាន​ក្ដី​សុខ​ពី​ស្នេហា​អ្នក​នោះ​ទេ​ អ្នក​គួរ​តែ​ច្រាន​វា​ចោល​ទៅ​។​ ហេតុអ្វី​អ្នក​ត្រូវ​ឲ្យ​ខ្លួន​ឯង​រស់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ?​ ​​ 3. ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ខ្លួន​ ៖​ ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​មក​ដល់​ពេល​នេះ​អ្នក​បាន​រីកចម្រើន​អី​ខ្លះ​ហើយ?​ កុំ​យក​ខ្លួន​ឯង​ទៅ​ធៀប​ជាមួយ​អ្នក​ដទៃ​ តែ​ត្រូវ​ដឹង​ថា​ខ្លួន​ឯង​រាល់​ថ្ងៃ​ធ្វើ​អ្វី​បាន​ខ្លះ​ហើយ​ឬ​នៅ​​ ត្រូវ​ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​មាន​ការ​រីកចម្រើន​ ជាជាង​គិត​អាក្រក់​ពី​ខ្លួន​ឯង។ 4. ប្រឈម​នឹង​បញ្ហា​ ដោយ​រីករាយ​ ៖ ​អាយុ...

អនាគតអ្នកនឹងជោគជ័យ មានលុយចាយពេញដៃ បើអាចជំនះរឿងទាំង ៥នេះបាន

Image
នៅពេលដែលអ្នកឃើញ មនុស្សដែលទទួលជោគជ័យ អ្នកច្បាស់ជាស្ងប់ស្ងែងគេណាស់ ហើយអ្នកក៏ចង់ទទួលបានដូចគេដែរ។ ប៉ុន្តែកុំភ្លេចអោយសោះមុនគេទទួលជោគជ័យ តើគេត្រូវឆ្លងកាត់ដំណាក់កាលណាខ្លះ?  ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវមាន បើចង់ទទួលជោគជ័យ៖ ១. ឆ្លាត ពូកែបត់បែន ការខំប្រឹងតែមួយមុខគឺមិនគ្រប់គ្រាន់ទេ ទាល់តែប្រាជ្ញាឆ្លាតវៃដើរអមផងដែរ។ កំណត់គោលដៅឆ្លាតវៃ ហើយបន្ថែមការខំប្រឹងរបស់អ្នក។ ២. ក្តោបឳកាស ឳកាសរបស់មនុស្សមិនមែនចេះតែមានរហូតទេ។ ឳកាសដែលមកដល់ហើយ ត្រូវតែចាប់អោយជាប់។ ៣. ជំនះការភ័យខ្លាច កុំរុញរា កុំខ្លាចបរាជ័យ។ បរាជ័យទុកជាមេរៀន។ ៤. មានជំនឿ និងក្តីសង្ឃឹម មនុស្សដែលខំប្រឹងធ្វើការហើយនៅតែមិនទទួលបានជោគជ័យ គឺដោយសារតែពួកគេខ្វះជំនឿនៅក្នុងការងាររបស់ពួកគេ។ ដូច្នេះត្រូវតែជំនឿជាក់លើខ្លួនឯងថាពិតជាអាចធ្វើបាន ហើយកុំស្តាប់សំដីអវិជ្ជមានរបស់អ្នកដទៃ។ ៥. ជឿជាក់លើខ្លួនឯង កសាងទំនុចចិត្តលើខ្លួនឯង។ ប្រសិនបើអ្នកមិនមានការជឿជាក់លើខ្លួនឯងគ្រប់គ្រាន់តែ ការងារបស់អ្នកចេញមកក៏មិនដូចអ្វីដែលអ្នករំពឹងទុកដែរ៕

សូមអង្វរបងប្អូន ជួយស៊ែរម្នាក់១បន្ទាន់! ដេីម្បីតាមរកជនថោកទាបម្នាក់នេះផង! ដោយប៉ងរំលោភក្មេងអាយុទើបតែ៥ឆ្នាំ

Image
រតនគិរី ៖ បុរសនៅក្នុងរូបម្នាក់នេះត្រូវបានអ្នកភូមិ និងប្រជាការពារកំពុងដេញតាមចាប់ខ្លួនខណៈរូបគេបានល្បួងក្មេងស្រីម្នាក់ទើបមានអាយុ៥ឆ្នាំក្នុងបំណងរំលោភសេពសន្នវៈ តែមិនបានសម្រេចដោយសាជីដូនក្មេងស្រីមកទាន់ ។ ករណីនេៈកើតហេតុ កាលពីវេលារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយផ្អើលឆោឡោមានករណីចាប់រំលោភក្មេងស្រី នៅចំណុច ចំការចេករបស់ ឈ្មោៈ មីុងតឿ នៅខាងក្រោយផ្ទះជនរងគ្រោះ ៣០០ម៉ែត្រក្នុងភូមិតាពុល ឃុំត្រសក់ផ្អែម ស្រុកត្រែង ខេត្តរតនគិរី ។ជនល្មើសនេះមានឈ្មោះថា ឈឿន ម៉ៅ ភេទប្រុសអាយុ៤២ ឆ្នាំមុខរបរធ្វេីស្រែ រស់នៅភូមិឃុំខាងលើ ។ ចំណែកឯក្មេងស្រីដែលជាជនរងគ្រោះឈ្មោះ ម,រ,ណ ភេទស្រីអាយុ ៥ ឆ្នាំរស់ នៅភូមិឃុំជាមួយគ្នា។ បើតាមជីដូនបានរៀបរាប់ថា នៅពេលដែលឪពុកម្ដាយមិននៅផ្ទះ ហើយរូបគាត់រវល់ដាំស្ល ជនល្មើសខាងលើបានមកលួងលោមនាងទៅចាប់កង្កែប (ចម្លើយក្មេងស្រីរងគ្រោះ) ពេលដើរទៅដល់កន្លែងកេីតហេតុជនល្មេីសបានធ្វេីសកម្មភាពចាប់រំលោភតែមិនទាន់បានសម្រេចឡើយ ដោយគាប់ជួនពេលនេាះ រូបគាត់ (ជីដូន)បានបាត់ចៅក៍ដើរកហើយស្រែកហៅទៅព្រៃខាងក្រោយផ្ទះក៍ស្រាប់បានឃើញឈ្មោះ​ ឈឿន ​ ម៉ៅ កំពុងធ្វើសកម្មភាពចាប់ចៅគាត់ប៉ងរំលោភ ពេលនោះគាត់ក៍ស្រែកឆោឡោឲ្យគេជួយ ហើយជនល្មើសភ័យបានរត់គេច់ខ្លួនបាត...