មិនធម្មតាមែន! ស្រីស្អាត Yoshi ម្ចាស់មកុដ​បវរកញ្ញា​ភេទទី៣ ឆ្នាំ​២០១៧​ បើកចំហរឿងវះកាត់កែភេទរបស់ខ្លួន ដោយ…

ការប្រកួត​បវរកញ្ញាភេទទី៣​ជាក្តីស្រមៃរបស់ភេទទី៣គ្រប់គ្នា អ្នកខ្លះក៏បានធ្វើតាមក្តីស្រមៃ ឯអ្នកខ្លះទៀតក៏មិនបានធ្វើតាមក្តីស្រមៃ។ ថ្ងៃ​ទី​ ២៥​ ខែ​ សីហា​កន្លងទៅនេះ កម្មវិធី​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​ ២០១៧​ “Miss Tiffany’s Universe 2017” របស់ប្រទេសថៃ បាន​ប្រព្រឹត្តិ​ទៅ​ និងបញ្ចប់​យ៉ាង​រលូន​ ដោយ​បាន​ស្វែង​រក​ម្ចាស់​គ្រង​មកុដ​បវរកញ្ញា​ហើយ។​ ហើយម្ចាស់​គ្រង​តំណែង​ “Miss Tiffany’s Universe ” ឆ្នាំ​ ២០១៧​ បាន​ទៅ​លើ​តារាសម្តែងភេទទី៣របស់ថៃ កញ្ញា Yoshi ដែលរូបសម្រស់របស់នាង គឺកាន់តែស្រស់ស្អាតឡើងៗ ហើយបើនិយាយអំពីស្បែកវិញ សរលោង នារីៗសុំចាញ់តែម្តង។
ម្ចាស់​មកុដ​បវរកញ្ញា​ឆ្នាំ​២០១៧​ ដែល​មាន​តម្លៃ​ជាង​១ ២០,០០០​បាត​ (ប្រមាណ​ ៣៥ ១៨០ ដុល្លារ) បាន​ទទួល​រង្វាន់​ជា​ច្រើន​ដូចជា​​​ឡាន​ទំនើប​ ១​គ្រឿង​ និង​រង្វាន់​ជា​ច្រើន​ទៀត​។ មនុស្សជាច្រើនបានធ្វើការគាំទ្រថា នាង Yoshi ពិតជាសាកសមនឹងតំណែង “Miss Tiffany’s Universe 2017”។ ដោយឡែកថ្មីៗនេះ នាងបានបើកចំហរពីការពិតក្នុងការវះកាត់កែភេទរបស់នាងថា ទម្រាំមកដល់ពេលនេះ មិនមែនជារឿងងាយស្រួលទេ។ ប៉ុន្តែទោះបីជាឆ្លងកាត់មុខកាំបិតក៏ពិតមែន តែដោយមានរូបរាងស្រស់ស្អាតចាប់តាំងពីក្មេងមកនោះ ធ្វើឲ្យគាត់វះកាត់កែទម្រង់តែ ៣ ប៉ុណ្ណោះក្នុងរាងកាយ។ ដោយក្នុងនោះមានដូចជា មាត់ ដើមទ្រូង និងប្ដូរភេទរបស់ខ្លួនតែប៉ុណ្ណោះ ទើបធ្វើឲ្យនាងមានការជឿជាក់ និងសាកសមបំផុតក្នុងការទទួលពានបវរកញ្ញាមួយនេះ៕


















Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to use Vsphere?

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?