ក្តៅៗ!! ទំព័រ Facebook និង Twitter ផ្លូវការ របស់ ក្លឹប Barcelona កំពុង ត្រូវ ក្រុម Hacker…

ទំព័រ Facebook និង Twitter ផ្លូវការ របស់ ក្លឹប Barcelona កំពុង ត្រូវ ក្រុម Hacker កាន់កាប់ ទាំង ស្រុង នៅ មុន នេះ បន្តិច។

នៅ ប៉ុន្មាន នាទី មុន ទំព័រ Facebook ក្លឹប យក្ស អេស្ប៉ាញ មួយ នេះ បាន បង្ហោះ ស្វាគមន៍ ការ ទិញ បាន ខ្សែ បម្រើ Angel Di Maria ពី PSG ធ្វើ ឲ្យ មាន ការ ភ្ញាក់ ផ្អើល យ៉ាង ខ្លាំង បន្ទាប់ មក ទើប មាន ការ បង្ហោះ Status ថ្មី មួយ ទៀត ពី ក្រុម Hacker ថាពួក គេ កំពុង កាន់កាប់ ទំព័រ របស់ Barcelona ហើយ នឹង បន្ត Hack គណនី Twitter របស់ ក្លឹប ថែម ទៀត។
ដូច ការ សន្យា ក្រុម Hacker បាន កាន់កាប់ Twitter របស់ Barcelona និង បង្ហោះ ព័ត៌មាន នានា ដូចគ្នា បេះបិទ នឹង ការ សរសេរ របស់ ពួក គេ នៅ លើ Facebook៕




Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to use Vsphere?

ចៀសវាង ៧ចំណុចនេះពេលកក់សក់ បើមិនចង់អោយសក់ខូច