អ្នករត់តាក់សុីជាប់ខ្នោះដោយសារបញ្ញើមានថ្នាំញៀន ! អ្នកលេងបណ្តាញសង្គមថា៖”ធើសុីទាំងរស់ ឬ សមត្ថកិច្ចមិនចេះធ្វើការ”

កាលពីថ្មីៗនេះមានអ្នករត់តាក់សុីម្នាក់បានជាប់ខ្នោះដោយសារបញ្ជើឥវ៉ាន់ដែលមានថ្នាំញៀនក្នុងនោះ ដែលគ្រប់គ្នាមើលពត៌មាននោះហើយហួសចិត្តហើយនិយាយថា៖”ធើសុីហើយ  ឬ សមត្ថកិច្ចមិនចេះធ្វើការ”។
ហេតុការណ៍នេះកើតឡើងនៅក្នុង ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលត្រូវកម្លាំង ការិយាល័យប្រឆាំគ្រឿងញៀន សហការជាមួយ ជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ដឹកជញ្ចូន ដោយខុសច្បាប់នូវសារធាតុញៀន ដែលអ្នកឃាត់ខ្លួនអ្នករត់តាក់សុីនោះ ឈ្មោះ ហួរ ឆៃរ៉ាត់ ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិទួលបេង ឃំុក្រឡា ស្រុកកំពង់សៀ់ម ខេត្តកំពង់ចាម មានមុខរបរ រត់រថយន្តឈ្នួល (កំពង់ចាម-មេមត់)។ ចំណែកវត្ថុតាងចាប់យករួមមាន: ម្សៅក្រាមពណ៌សង្ស័យថ្នាំញៀន០១កញ្ចប់ ទម្ងន់1.86g ទាំងសំបក ដែលលាក់ទុកក្នុងឡាំងសាវម៉ាវ ជារបស់បញ្ញេីរ និងរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2AK 0694។





ជុំវិញរឿងនេះ កញ្ញា ណាណា បានលើកឡើងថា ៖​”ហេតុអីចាប់តែកុងឡានចឹងព្រោះថារាល់ឥវ៉ាន់ផ្ញើរគាត់មិនមានសិទ្ធបើករបស់គេទេ គួរតែតាមចាប់អ្នកដែលយកទៅផ្ញើររឺអ្នកចាំទទួលវិញ”។

ចំណែកបង កងរាជអាវុធហត្ថមួយរូបបានបញ្ចេញមតិថា ៖”ស្តាយដែរ បើឆែកឃើញចឹងហើយដាក់កម្លាំងបង្កប់តាមឡានដើម្បីចាប់អ្នកទទួលបញ្ញើរនោះប្រហែលល្អជាងនេះ(វៃស្មៅវាអាចផ្អើលដល់ពស់)”៕
សូមអាន Comment បន្ថែមខាងក្រោម៖


Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to use Vsphere?

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?