ឯកសារសរសេរដោយដៃរបស់គ្រូពេទ្យរជ្ជកាលឈីង មានតម្លៃជាង ៤០ លានដុល្លារ
ឯកសារសរសេរដោយដៃរបស់គ្រូពេទ្យ វ៉ាងពីឆាង (Wang Bichang) ក្នុងសម័យអធិរាជឈីង (១៦៤៤-១៩១១) ដែលកត់ត្រាវេជ្ជៈបញ្ជាចំនួន ៥៤០ ប្រភេទ ត្រូវបានវាយតម្លៃនៅថ្លៃ ២១៦ លានយ័ន (៤១,៣៥ លានដុល្លារអាមេរិក)។
លោក វ៉ាងពីឆាង បានកើតក្នុងឆ្នាំ ១៧៦៤ ហើយត្រូវបានជ្រើសរើសសម្រាប់មន្ទីរពេទ្យព្រះចៅអធិរាជអំឡុងរាជអធិរាជ ជែឈីង (១៧៩៦-១៨២០) នៅក្នុងរាជវង្សឈីង។ លោកបានចំណាយពេលប្រាំបួនឆ្នាំក្នុងតំណែង។
មុននឹងលោកវ៉ាងចាកចេញពីមន្ទីរពេទ្យព្រះចៅអធិរាជដើម្បីវិលត្រឡប់ទៅស្រុកកំណើត លោកបានកត់ត្រាចំណេះដឹងពេទ្យក្នុងលាវហ្វូជី ក្នុងឆ្នាំ ១៨១០។ ជំងឺកម្រនិងពិបាកជាច្រើនមានរួមបញ្ចូលក្នុងលាវហ្វូជី ដោយរួមបញ្ចូលមហារីក ដុំសាច់ នោមឈាម និងក្អួតឈាម។
ឯកសារសរសេរដោយដៃនោះត្រូវបានរកឃើញក្នុងចំណោមគំនរឯកសារដោយលោក ផឹងលីង ដែលជានាយកសមាគមអ្នកប្រមូលចិន។ លោក យ៉ាវប៉យែរ សាស្ត្រចារ្យមកពីសាកលវិទ្យាល័យប៉េកាំង ជឿថាឯកសារនោះគឺជាសំណៅដើមសរសេរដោយលោក វ៉ាងពីឆាង ដោយវិនិច្ឆ័យលើក្រដាសនិងការសរសេរដោយដៃ៕

Comments
Post a Comment