រូបភាពផ្លាកសញ្ញាយីហោហាង ដ៏សែនឆ្នៃប្រឌិតឃើញហើយចង់ចូលទៅ Get link Facebook X Pinterest Email Other Apps May 23, 2017 ជាការពិតណាស់យីហោហាងដែលមានភាពទាក់ទាញ និងមើលទៅកំប្លុកកំប្លែងពិតជាដើរតួសំខាន់ក្នុងការទាក់ទាញអតិថិជន..មិនចាំបាច់ទាន់គិតពិអាហារឆ្ងាញ់ ឬសេវាកម្មល្អរឺក៏អត់ទេគ្រាន់តែបានឃើញផ្លាកហាងហ្នឹងក៏ចង់ដើរចូលដែរ។ Get link Facebook X Pinterest Email Other Apps Comments
រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី September 01, 2017 រូបគំនូរប្រវត្តិសាស្ត្រជាច្រើនត្រូវបានលោក ព្រាប ចាន់ម៉ារ៉ា បង្ហាញនៅលើ Facebook របស់លោកដោយអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ពេលទទួលដំណឹងថា រូបគំនូរ និង ព្រះវិហារដ៏ចំណាស់ ក្នុងវត្តកំពង់ធំ ត្រូវបានគេវាយកំទេចរាបស្មើដល់ដី បាត់ទៅហើយ។ បើតាមប្រភពព័ត៌មានបានអោយដឹងថា វត្តកំពង់ធំ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 1633 ចំណែកឯព្រះវិហារ ត្រូវបានសាងសង់នៅក្នុងឆ្នាំ 1948 ខណៈពេលដែលគំនូរនៅលើជញ្ជាំងព្រះវិហារ ត្រូវបានគេគូរនៅក្នុងឆ្នាំ 1960 ពេលនេះត្រូវបានវាយកំទេចចោល ទោះបីធ្លាប់បានដាក់ជាបេតិកភណ្ឌជាតិ កាលពីឆ្នាំ 2007 យ៉ាងណាក្តី។ លោក ព្រាប ចាន់ម៉ារ៉ា បានរៀបរាប់នៅលើ Facebook លោកថា៖ “គំនូរជាប្រវត្តិសាស្ត្រនៅវត្តកំពង់ធំ គូរឆ្នាំ១៩៦០ មានរូបអ្នកដឹកនាំល្បីៗលើលោកសម័យនោះ ដែលមានទំនាក់ទំនងជាមួយខ្មែរ ដូចជា ចិន, រុស្សី, អាមេរិក, ឥណ្ឌា, ឥណ្ឌូនេស៊ី, ភូមា… និងព្រះឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋ។ល។ ដែលអ្នកស្រាវជ្រាវខ្មែរនិងបរទេសចាប់អារម្មណ៍សិក្សា ត្រូវគេវាយកម្ទេចឲ្យវិនាសអន្តរាយ (ក្នុងព្រះវស្សានិងក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧នេះ)” Read more
សោកស្តាយក្រោយពីកាសែត ខេមបូឌាដេលី ប្រកាសបិទទ្វារ September 05, 2017 កាលពីថ្ងៃទី៤កញ្ញា ក្លឹបអ្នកកាសែតកម្ពុជា បានសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្តែងការសោកស្តាយដែលកាសែត ខេមបូឌាដេលី (Cambodia Daily) បានប្រកាសបិទទ្វារឈប់ដំណើរការផ្សាយចាប់ពីពេលនេះតទៅ។ កាសែតជាភាសា អង់គ្លេសនិងខ្មែរមួយនេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារប្រកាសថាបានជំពាក់ថ្លៃពន្ធចំនួនជាង ៦ លានដុល្លារអាមេរិកនិងតម្រូវឲ្យបង់ពន្ធជូនរដ្ឋត្រឹមថ្ងៃទី៤កញ្ញានេះ។ ក្លឹបអ្នកកាសែតកម្ពុជាសូមអំពាវនាវដល់ម្ចាស់កាសែត ខេមបូឌាដេលី គួររកវិធីសម្រប សម្រួលជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីរកដំណោះស្រាយសមស្របមួយដែលអាច អនុញ្ញាតឲ្យកាសែតនេះដំណើរការឡើងវិញបាន។ ការប្រកាសបិទទ្វារដោយខ្លួនឯង របស់កាសែតខេមបូឌាដេលី ជាការបាត់បង់ប្រភពព័ត៌មានមួយសម្រាប់អ្នកអានរបស់ខ្លួន។ យ៉ាងណាក៏ដោយ ក្លឹបអ្នកកាសែតកម្ពុជាសង្ឃឹមថា ស្ថាប័នសារព័ត៌មានផ្សេងទៀតនឹង នៅតែបន្តការងាររបស់ខ្លួនស្របតាមវិជ្ជាជីវៈ និងការទទួលខុសត្រូវដើម្បីផ្តល់ព័ត៌មានដល់មហាជនទូទៅឲ្យបានទូលំទូលាយ។ ទន្ទឹមនឹងនេះ ក្លឹបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដល់ ស្ថាប័នសារព័ត៌មានទាំងអស់សូមយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការកើតមានបញ្ហាជាយថាហេតុណាមួយដោយការខ្វះចន្លោះខាងផ្លូវច្បាប់។... Read more
ពិតជាភ្ញាក់ផ្អើលមែន! ពេលដឹងរឿងពិតមួយចំនួន ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលអ្នកមិនដែលដឹង August 31, 2017 រឿងពិតមួយចំនួន ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលអ្នកមិនដែលដឹង ភ្នំពេញ៖ កញ្ញា ឱក សុគន្ធកញ្ញា មិនត្រឹមតែជាកំពូលតារាចម្រៀងប្រចាំ ផលិតកម្ម រស្មីហង្សមាសតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងក៏ត្រូវបានមហាជនចាត់ទុក នាងគឺជាកំពូលតារាចម្រៀងស្រី ប្រចាំប្រទេសកម្ពុជាផងដែរ។ ជាការពិតណាស់ កំពូលតារាស្រីពោរពេញទៅដោយទេពកោសល្យរូបនេះ ទទួលបានការគាំទ្រស្រលាញ់យ៉ាងច្រើន ពីសំណាក់មហាជន ដោយសារតែភាពប៉ិនប្រសប់ ជាមួយនឹងអត្តចរិតថ្លៃថ្នូរ រួសរាយរាក់ទាក់ ហើយនាងតែងតែផ្តល់ក្តីស្រលាញ់ ចំពោះអ្នកគាំទ្ររបស់នាងជានិច្ច។ យ៉ាងណាមិញ ដោយសារតែចិត្តស្រលាញ់ ថ្មីៗនេះ ទំព័រហ្វេសប៊ុកអ្នកគាំទ្រមួយរបស់ កំពូលតារាស្រី ឱក សុគន្ធកញ្ញា ឈ្មោះថា SokunKanha Fighting ក៏បានសរសេរពីរឿងពិត គួរឲ្យចាប់អារម្មណ៍មួយចំនួនរបស់ កំពូលតារាស្រីរូបនេះ។ ចង់ដឹងថាមានអ្វីខ្លះតាមដានទាំងអស់គ្នា៖ « _បងកញ្ញាមានប្អូនពីរអ្នក ស្រីមួយ ប្រុសមួយ ហើយគាត់ជាកូនបង។ _ ជាតារាចម្រៀងឈរជើងជួរមុខរយៈពេលជាច្រើនឆ្នាំ (ល្បីហើយមិនលិច)។ _ ក្លាយជា Coach Judge គ្រប់កម្មវិធីគ្រប់រដូវកាល The Voice រដូវកាលទី១និង២ កម្មវិធី Cambodian Idol រដូវកាលពី១ទី២និងទី៣ កម្មវិធីThe Voice Kids Cambodia ផងដែរ។ _បទជាច្រើនសុ... Read more
Comments
Post a Comment