ព្រះមហាក្សត្រ​ស្នើ​ចាត់វិធានការ​បន្ទាន់​រឿង​យួន?ព្រះមហាក្សត្រទ្រង់ខ្ញាល់ជាខ្លាំងរឿងយួននៅស្រុកខ្មែរប្រមាថព្រះអង្គ

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Royal Du Cambodge ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សមាគម​យួន​នៅ​ស្រុក​ខ្មែរ​ដែល​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​ព្រះ​បរម​រតន​កោដ្ឋ​(​សម្តេចឪ​នរោត្តម​សីហ​នុ​) និង ព្រះ​អង្គ​ផ្ទាល់​(​នរោត្តម​សីហ​មុនី​) ។
ការ​ប្រកាស​ជា​សាធារណៈ​ថ្កោលទោស​ពី​សំណាក់​អាក់​ខោ​ន​ផេ​ក​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​សមាគម​វៀតណាម​នៅ​កម្ពុជា​ដែល​កាលពី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៧ បាន​សរសេរ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​«​មិន​ត្រូវ​ហៅ “​វៀតណាម​” ណាមួយ​ថា “​យួន​” ដាច់ខាត បើ​ហៅ ឬ​ជេរ ដាច់ខាត​ត្រូវ​ចាប់ “​ដាក់គុក​” ទោះ​ស្តេច នរោត្ដម សីហ​មុនី ក៏​ដោយ​។​ញុះញង់​ឱ្យ​មានការ​រើសអើង​ជាតិ​សាសន៍ បំបែកបំបាក់​ជាតិ “​ដាក់គុក​”
បង្កហេតុ​នាំ​ឲ្យ​ចលាចល អសន្ដិសុខ​សង្គម “​ដាក់គុក​”​ប្រមាថមើលងាយ “​ដាក់គុក​”​បើជា​គណៈ​បក្សនយោបាយ “​ត្រូវ​រំលាយ​ចោល​” »​។
ផេ​ក​ហ្វេ​ស​ប៊ុ​ក Royal Du Cambodge បាន​សរសេរ​ថា​«​យើ​ង​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ជា​លើ​ក​ទី ២ ចំពោះ​សមាគម​វៀតណាម​នៅ​កម្ពុជា ដែល​កន្លង​មក​ធ្លាប់​បាន​ប្រើពាក្យ​ជេរ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​និង​មិន​អាច​ទទួលយក​បាន​ឡើយ​ទៅ​កាន់​ព្រះបាទ​បរម​រតន​កោដ្ឋ ជាទី​គោរព​ស្រលាញ់​នៃ​យើ​ង ឯ​ម្តងនេះ​ទៀត​សោត​បាន​មើ​ល​ងាយ​ជា​ថ្មី​ម្តងទៀត​មក​កាន់​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី នៃ​យើង​។ សូម​មេត្តា​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ត្រូវការ​ចាត់ការ​ជា​បន្ទាន់ ដែល​កន្លង​មក​សមាគម​នេះ​បាន​មើ​ល​ងាយ​ជា​ច្រើន​សារ​ដល់​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​ដែល​ទទួល​ការ​ដាក់ទោស​ពី​មន្ត្រី​យើង​ឡើ​យ ម្តងនេះ​សូម​អស់លោក​មេត្តា​ចាត់ការ​តាម​ការ​គួរ ។
យ៉ាងណា​ក៍ដោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​បញ្ជាក់​បាន​ទេពី​មន្ត្រីជាន់ខ្ពស់​ព្រះ​បរមរាជវាំង ជុំវិញ​អាក់​ខោ​ន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​Royal Du Cambodge ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​និង​ប្រកាស​ថ្កោលទោស​សមាគម​យួន​នៅ​ស្រុក​ខ្មែរ​ខាងលើ​នេះ ៕






































ប្រភព៖អង្រុត

Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to use Vsphere?

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?