សង្ហាពេក! កូនប្រុសតារាថៃម្នាក់នេះ ត្រូវបានគេស្មានតែជាតារាកូរ៉េ ធ្វើឱ្យនារីៗតាមមើលភ្លឹក!

ថៃ៖ ប៉ុន្មានថ្ងៃមកនេះ បណ្តាញសង្គមហ្វេសប៊ុកកំពុងតែ មានភាពភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់សង្ហា របស់កម្លោះ វ័យ១៦ឆ្នាំម្នាក់ តាមរយៈវីដេអូខ្លីមួយរបស់គេ។ កម្លោះសង្ហាវ័យក្មេងម្នាក់នេះ មានឈ្មោះថា Peak Kongthab ដែលជាកូនប្រុសរបស់តារាសម្តែងថៃជើងចាស់លោក Prab Yuttapichai ត្រូវបានគេដឹងថាសព្វថ្ងៃនេះគេកំពុងតែបន្តការសិក្សារបស់ខ្លួន នៅទឹកដីទីក្រុងLondon ប្រទេសអង់គ្លេស។ ចំពោះភាពស្រស់សង្ហារបស់គេ ក៏បានធ្វើឱ្យមានភាពល្បីល្បាញ និងការនិយមចូលចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកនៅជុំវិញខ្លួន ថែមទាំងមានអ្នកខ្លះយល់ច្រឡំថាគេជាតារាកូរ៉េទៀតផង។ ជាក់ស្តែង Peak Kongthab ផ្ទាល់ក៏មានចំណង់ចំណូលចិត្ត
និងឧបនិស្ស័យស្រលាញ់ចូលចិត្តខាងផ្នែកវិស័យសិល្បៈចម្រៀងតាំងតែពីតូច និងមានបំណងចង់ក្លាយជាអ្នកចម្រៀងល្បីឈ្មោះមួយរូបនៅថ្ងៃអនាគតរបស់គេ។ ដោយអាយដល (Idol) របស់ Peak Kongthab គឺលោក Justin Bieber តារាចម្រៀងល្បីល្បាញទូទាំងពិភពលោកផងដែរ៕ តោះទស្សនាសម្រស់របស់ Peak Kongthab ក្នុងវីដេអូរបស់គេបន្តិចទៅមើលយ៉ាងណាដែរ?
ប្រភព៖khmerzine




Comments

Popular posts from this blog

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to use Vsphere?

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?