ប៉ា សុជាតិវង្សថាអសន្តិសុខនៅភ្នំពេញមកពីទូ ATM

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស បាន​និយាយ​ថា​ទូ ATM របស់​ធនាគារឯកជន​នានា​សម្រាប់​បើក​លុយ​នៅ​តាម​ទី​សាធារណៈ បង្ក​ឲ្យ​កើត​មាន​បទល្មើស​និង​អសន្តិសុខ​សង្គម ។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ លោក​ចៅហ្វាយ​ក្រុង​បាន​បញ្ជាក់​ទៀត​ថា ទូ ATM ទាំងអស់​នៅ​តាម​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​អាច​នឹង​ត្រូវ​លុប​បំបាត់​ចោល​ទាំងស្រុង ប្រសិនបើ​ពុំ​មាន​មនុស្ស​យាម​និង​មើលថែ ។

ការ​លើក​ឡើង​របស់​លោក ប៉ា សុ​ជាតិ​វង្ស ខាងលើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ទូ ATM មួយ​របស់​ធនាគារ​កា​ណា​ឌី​យ៉ា ដែល​មាន​ទីតាំង​ជាប់​របង​មន្ទីរ ពេទ្យ​កុមារ​ជាតិ ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្រុម​ទី​៤២ ភូមិ​១១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មី​ៗ​នេះ បណ្តាល​ឲ្យ​មានការ​ខូចខាត​ទូ​ATM​ប្រហែល ៨០% ហើយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​ដោះ​មីន​ស៊ី​ម៉ាក់ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​ទីតាំង​ទូ​ដក​លុយ (ATM) របស់​ធនាគារ​កា​ណា​ឌី​យ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា នេះ ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថ​កិច្ចការ​បំផ្ទុះ​នេះ​ដើម្បី​យក​លុយ​ក្នុង​ទូ ៕



ប្រភព៖អង្រុុក

Comments

Popular posts from this blog

How to use Vsphere?

រូបគំនូរប្រវត្តិសាស្ត្រ ជាច្រើននៅលើជញ្ជាំងព្រះវិហារ វត្តកំពង់ធំត្រូវបានគេបង្ហាញ ក្រោយពេលវាយកំទេចចោលរាបស្មើដី

How to solved PDS SFC has stop working and unexpect error 908 on Accumark Gerber V9?