Khmer Keyboard Get link Facebook X Pinterest Email Other Apps September 29, 2015 Khmer Unicode keyboardThis is the Khmer Unicode Keyboard that help every one to learn and typing Khmer Unicode fast .Now Khmer Unicode is official you by the law.So We Cambodian should be learn and study this keyboard . Get link Facebook X Pinterest Email Other Apps Comments
សោកស្តាយក្រោយពីកាសែត ខេមបូឌាដេលី ប្រកាសបិទទ្វារ September 05, 2017 កាលពីថ្ងៃទី៤កញ្ញា ក្លឹបអ្នកកាសែតកម្ពុជា បានសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្តែងការសោកស្តាយដែលកាសែត ខេមបូឌាដេលី (Cambodia Daily) បានប្រកាសបិទទ្វារឈប់ដំណើរការផ្សាយចាប់ពីពេលនេះតទៅ។ កាសែតជាភាសា អង់គ្លេសនិងខ្មែរមួយនេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារប្រកាសថាបានជំពាក់ថ្លៃពន្ធចំនួនជាង ៦ លានដុល្លារអាមេរិកនិងតម្រូវឲ្យបង់ពន្ធជូនរដ្ឋត្រឹមថ្ងៃទី៤កញ្ញានេះ។ ក្លឹបអ្នកកាសែតកម្ពុជាសូមអំពាវនាវដល់ម្ចាស់កាសែត ខេមបូឌាដេលី គួររកវិធីសម្រប សម្រួលជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីរកដំណោះស្រាយសមស្របមួយដែលអាច អនុញ្ញាតឲ្យកាសែតនេះដំណើរការឡើងវិញបាន។ ការប្រកាសបិទទ្វារដោយខ្លួនឯង របស់កាសែតខេមបូឌាដេលី ជាការបាត់បង់ប្រភពព័ត៌មានមួយសម្រាប់អ្នកអានរបស់ខ្លួន។ យ៉ាងណាក៏ដោយ ក្លឹបអ្នកកាសែតកម្ពុជាសង្ឃឹមថា ស្ថាប័នសារព័ត៌មានផ្សេងទៀតនឹង នៅតែបន្តការងាររបស់ខ្លួនស្របតាមវិជ្ជាជីវៈ និងការទទួលខុសត្រូវដើម្បីផ្តល់ព័ត៌មានដល់មហាជនទូទៅឲ្យបានទូលំទូលាយ។ ទន្ទឹមនឹងនេះ ក្លឹបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដល់ ស្ថាប័នសារព័ត៌មានទាំងអស់សូមយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការកើតមានបញ្ហាជាយថាហេតុណាមួយដោយការខ្វះចន្លោះខាងផ្លូវច្បាប់។... Read more
ចៀសវាង ៧ចំណុចនេះពេលកក់សក់ បើមិនចង់អោយសក់ខូច March 20, 2017 សក់ស្រស់ស្អាត, ភ្លឺរលោង និងគ្មានអង្គែលើស្បែកក្បាល គឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ ប៉ុន្តែជារៀងរាល់ថ្ងៃស្ត្រីគ្រប់រូបតែងតែធ្វើឲ្យសក់ខូចដោយមិនដឹងខ្លួន ក៏ព្រោះតែការកក់សក់មិនបានត្រឹមត្រូវ, ការសម្ងួតសក់ និងការធ្វើម៉ូដសក់ជាដើម។ ដូច្នេះដើម្បីជៀសវាង បញ្ហាទាំងនេះ សូមចៀសវាងទង្វើមួយចំនួនដូចខាងក្រោម: ១. កុំកក់សក់ញឹកពេក កុំព្យាយាមប្រើសាប៊ូកក់សក់ញឹកញាប់ពេក ព្រោះវាអាចបណ្តោលឲ្យស្ងួតស្បែកក្បាល។ ២. ពេលកក់សក់កុំទុកយូរពេក នៅពេលដែលកក់សក់កុំទុកសាប៊ូនៅលើក្បាលយូរពេក បើទោះបីជាអ្នកកក់សក់យូរៗម្តង ឬញឹកញាប់ក៏ដោយ។ ៣. កុំអេះខ្លាំងពេក ដើម្បីបង្កាការបាក់ និងជ្រុះសក់ សូមប្រើដៃអេះថ្នមៗនៅពេលកក់សក់។ ៤. មិនត្រូវប្តូរប្រភេទសាប៊ូញឹកញាប់ទេ ការប្រើសាប៊ូតែមួយប្រភេទត្រូវបានផ្តល់អនុសាសន៍ ប្រសើរជាងការផ្លាស់ប្តូរសាប៊ូថ្មីរៀងរាល់ខែ។ ៥. មិនត្រូវលាងសម្អាតដោយប្រើទឹកដែលមានសីតុណ្ហភាពខ្ពស់ សូមកុំព្យាយាមប្រើទឹកដែលមានសីតុណ្ហភាពខ្ពស់ពេក អ្នកត្រូវប្រើទឹកក្តៅឧណ្ឌៗ ឬទឹកត្រជាក់នៅពេលដែលលាងសម្អាត ដើម្បីកុំឲ្យប៉ះពាល់ដល់ស្បែកក្បាល។ ៦. កុំត្រដុសនៅពេលសក់សើម ចៀសវាងការត្រដុស នៅពេលដែលសក់របស់អ្នកកំពុងតែសើម ព្រោះពេលនេះសក់ងាយនឹងផុយ ហើយឆាប់បាក់។ ៧. ... Read more
ត្រីជាច្រើនតោនងាប់អស់ហើយទាំងតូច ទាំងធំ និងមិនមានទឹកប្រើប្រាស់ទេអ្នកដែលរស់នៅតាមដងស្ទឹងសែន April 08, 2017 #រហូតដល់ពេលនេះអាជ្ញធរខេត្តព្រះវិហារមិនទាន់មានការដោះស្រាយបញ្ហាការបង្ហូរជាតិគីមីតាមអូរព្រាលនិងស្ទឹងសែននៅឡើយទេ ហើយ ត្រីជាច្រើនតោនងាប់អស់ហើយទាំងតូច ទាំងធំ និងមិនមានទឹកប្រើប្រាស់ទេអ្នកដែលរស់នៅតាមដងស្ទឹងសែន។ បែរជាអាជ្ញាធេកាន់ជើងក្រុម ចិនទៅវិញថាមិនខុសទេ ( ប្រកាសជាពត៌មានសំរាប់អ្នកខេត្តកំពុងធំ និងអ្នករស់នៅតាមដងស្ទឹងសែនទាំងអស់និងជួបបញ្ហាធ្ងនធ្ងូរ ដោយសារ ក្រុមហ៊ុនចិន ហេង ហ្វូបង្ហូរកាក់សំណល់ និងជាតិគីមីចូលទឹកស្ទឹងចំណុចក្បាលអូរព្រាល )។ ថ្ងៃទី 04 ខែមេសា ឆ្នាំ 2017 ត្រីតូចធំគ្រប់ប្រភេទនៅស្ទឹងសែន(ខេត្តព្រះវិហារ) ងាប់ជាបន្តរបន្ទាប់ ពីរកន្លែងមួយទៅកន្លែងមួយនៃដងស្ទឹង ពីលើរចុះក្រោមតាមបណ្ដោយទឹកហូរ។ ទឹកហូរនាំយកសារធាតុពុល ហើយយើងមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃសារធាតុពលនៅក្នុងទឹកនៅឡើយទេ។ នៅថ្ងៃទី02ខែមេសាឆ្នាំ2017នេះ ត្រីបានងាប់រាលដាលមកដល់ ភូមិ ក្រវ៉ាន ឃុំពុទ្រា ស្រុក ជ័យសែនហើយ ហើយវាអាចរាលដាលជាបន្តរបន្ទាប់ទៅទៀត បើសិនជាគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលា។ យើងមានការព្រួយបារម្មណ៍ ចំពោះប្រជាពលរដ្ធ ដែល ប្រើប្រាស់ទឹកស្ទឹងវាអាចបង្ករឲ្យប៉ះពាល់ដល់សុខភាព ។ ម្យ៉ាងវិទៀតវាអាចបាត់បង់ត្រីជាច្រើនទៀត។ទឹកអាចហូរយកសារធាតុពល់ ឆ្លងដល់ខ... Read more
Comments
Post a Comment