ជីវិត ស្រី ឡៃ កំសត់ពីដើមដល់ចប់ គ្រួសារក្រខ្សត់ ម្តាយពិការ មកប្រឡងត្រូវខ្ចីខោអាវគេស្លៀក តែចុងក្រោយ…

ជីវិតតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ ដែលត្រូវបានអតីតស្វាមីបាញ់សម្លាប់កាលពីម្សិលមិញ រងទុក្ខនិងពុះពារគ្រប់យ៉ាង ដោយគ្រួសារក្រីក្រ ខំមកប្រឡងកម្មវិធី The Voice Cambodia ទាំងត្រដ ដោយត្រូវខ្ចីខោអាវអ្នកនាងពេជ្រ សោភា ស្លៀកឡើងឆាក។ លើសពីនេះ បើតាមការលេចឮកន្លងមក ស្រីឡៃ ធ្លាប់ត្រូវអតីតស្វាមី ដែលជាមន្រ្តីគយ វាយធ្វើបាប នឹងតាមត្រូវគ្នាវិញ ក្រោយលែងលះមិនទាន់ដាច់ស្រាច់។បើតាមការឆ្លើយតបទៅកាន់ការសាកសួររបស់កាសែតក្នុងស្រុក តារាចម្រៀងហង្សមាស អ្នកនាង ពេជ្រ សោភា និយាយទាំងទឹកភ្នែកហូរនិងអួលដើមកមុខសាកសពដូច្នេះថា ស្រីឡៃកាលក្រោយជាប់ក្នុងវគ្គចុងក្រោយកម្មវិធី The Voice Cambodia រដូវកាលទី២ ត្រូវពុះពាររកស៊ីចិញ្ចឹមកូនប្រុសកម្សត់ពីរនាក់ និងបន្ទុកគ្រួសារទាំងមូលមានម្តាយពីការ ហើយអ្វីដែលកាន់តែអាសូរ គឺក្រោយការបាត់បង់ជីវិតរបស់តារាចម្រៀងកំសត់រូប កូនប្រុសពីរនាក់និងបន្ទុកគ្រួសារទាំងមូល គឹលែងមានជំហរហើយ។អ្នកនាងបន្ថែមថា សូមទាំងអស់គ្នា កុំនិយាយថា ស្រីឡៃព្រោះតែល្បីទើ...